
ភ្នំពេញ៖ នារីជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញធ្លាក់ពីលើអគារដ៏ខ្ពស់ស្លាប់ភ្លាមៗនៅទីតាំងកើតហេតុ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចន្លោះអគារ ដឺព្រីនស៍ផ្លាហ្សា និងអាគារ យៀកថៃ បណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថានៅវេលាកើតហេតុស្រាប់តែ មាននារីជនជាតិចិនធ្លាក់ពីលើអាគារមកដល់ដីបណ្ដាលឲ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួចរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន និងឃើញមានវត្តមានកម្លាំងនគរបាលជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបញ្ជក់ពីមូលហេតុច្បាស់លាស់។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវនិងធ្វើកោសល្យវិច័យលើសាកសព របស់នារីជនជាតិចិន ដោយមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេថាជនរងគ្រោះ លោតធ្វើអត្តឃាតដោយខ្លួនឯង ឬជាឃាតកម្មឡើយ៕ អត្ថបទ៖ កុម្ភះ

