
មេដឹកនាំក្រុមប្រទេសប្រ៊ីក(BRICS) នឹងជួបប្រជុំគ្នានៅទីក្រុង Rio de Janeiro ប្រទេសប្រស៊ីល នៅថ្ងៃសៅរ៍នេះ ដោយប្លុកនេះត្រូវបានកាត់បន្ថយដោយអវត្តមានរបស់លោក Xi Jinping ប្រធានាធិបតីចិន ដែលកំពុងលុបចោលកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចទើបលូតលាស់ជាលើកដំបូងក្នុងរយៈពេល ១២ឆ្នាំមកនេះ។
ការជួបប្រជុំគ្នាជាក្រុម ជារឿយៗត្រូវបានគេមើលឃើញថាជាតុល្យភាពកម្លាំងជំរុញដោយប្រទេសចិនទប់នឹងប្រទេសមហាអំណាចលោកខាងលិច ជាការជួបប្រជុំខណៈសមាជិកប្រឈមនឹងសង្គ្រាមដំឡើងពន្ធដ៏ច្រើនដែលជិតមកដល់ ដាក់ដោយសហរដ្ឋអាមេរិក។
ដោយត្រូវបានបង្កើតឡើងរយៈពេលពីរទសវត្សរ៍មកនេះ ជាវេទិកាមួយសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿន ក្រុមប្រទេសBRICSស្ថិតនៅក្រោមឥទ្ធិពលទីក្រុងប៉េកាំង ដែលមានភាពរីកចម្រើនយ៉ាងលឿននិងធំជាងប្រទេសដទៃទៀត។

លោក Ryan Hass នៅក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក ដែលបច្ចុប្បន្ននេះនៅជាមួយស្ថាប័ន ស្រាវជ្រាវ Brookings បាននិយាយថា ប្រទេសចិន មិនបាននិយាយអំពីមូលហេតុដែលលោក Xi ខកខានក្នុងកិច្ចប្រជុំកំពូលនេះទេ ជាលើកដំបូងចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតីក្នុងឆ្នាំ២០១២។
មេដឹកនាំប្រទេសចិន នឹងពុំមែនជាអវត្តមានគួរឱ្យកត់សម្គាល់តែម្នាក់នោះទេ។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ក៏កំពុងជ្រើសរើសការមិនចូលរួមកិច្ចប្រជុំកំពូលដោយផ្ទាល់នេះដែរ ប៉ុន្តែនឹងចូលរួមតាមរយៈតំណភ្ជាប់វីដេអូ នេះបើយោងតាមវិមានក្រឹមឡាំង។