ឯកឧត្តម ហេង រតនា ចុះជួបលោកគ្រូអ្នកគ្រូនិងលើក ទឹកចិត្តសិស្សថ្នាក់ទី១២​ ដែលកំពុងរៀនបំប៉នបន្ថែមត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ​នាថ្ងៃទី១៨ សីហា ឆ្នាំ២០២៥ខាងមុខនេះ

2025/07/05 08:23:34 pm        190

(កណ្តាល) ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូល ដ្ឋានស្រុកលើកដែក នៅថ្ងៃទី៥​ ខែ កក្កដា​ ឆ្នាំ ២០២៥​ នៅវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ​ ស្រុកលេីកដែក​ ខេត្តកណ្តាល​បានចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២​ ដែលកំពុងរៀនបំប៉នបន្ថែមត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ​ នាសម័យប្រឡងថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ ។

នៅក្នុងឱកាសនោះឯកឧត្តម ហេង រតនា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាលក្រៅពីបានឧបត្ថម្ភជូនលោកគ្រូអ្នកគ្រូក្នុងការបង្រៀនបំប៉នសម្រាប់សិស្សរៀនថ្នាក់ទី12 ក្នុងវិទ្យាល័យទាំង៣ក្នុងស្រុកលេីកដែក​នោះ។ឯកឧត្តមក៍បានជម្រុញនិងលើកទឹកចិត្តដល់សិស្សត្រៀមប្រឡងថ្ងៃទី ១៨ សីហា ឆ្នាំ២០២៥ ខាងមុខទាំងចំនួន ៥៣០ នាក់ ស្រី ២៩៤នាក់ ដែលក្នុងនោះផ្នែកវិទ្យាសាស្ត្រ ១៣៣នាក់ ស្រី ៨១នាក់ និង ផ្នែកវិទ្យាសាស្ត្រសង្គម ៣៩៧នាក់ ក្នុងនោះស្រី២១៣នាក់ ត្រូវខិតខំពង្រឹងសមត្ថភាពរៀនសូត្រឲ្យចេះចាំដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ។ ជាពិសេសឯកឧត្តមសន្យាថានឹងផ្តល់រង្វាន់លើកទឹកចិត្តជាម៉ូតូដូចនឹងឆ្នាំមុនៗជាបន្តទៀតសម្រាប់សិស្សដែលប្រឡងជាប់បាននិទ្ទេសA ក្នុងម្នាក់មួយគ្រឿងផងដែរ ។

នៅក្នុងឱកាសនោះដែរនោះ ឯកឧត្តម ហេង រតនា ក៏បានថ្លែងប្រាប់ដល់លោកគ្រូអ្នកគ្រូ​ អំពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដែលសមរភូមិក្រោយទាំងអស់គ្នាត្រូវមានការសាមគ្គីភាពរឹងមាំនិងជឿជាក់លេីការដឹកនាំរបស់រាជ រដ្ឋាភិបាលដោយឥតងាករេ​ និងគាំទ្រពេញទំហឹងសម្រាប់សមរភូមិមុខ។ឯកឧត្តមបញ្ជាក់ថា សម្តេចតេជោនិងសម្តេចធិបតី​ បានកំពុងដឹកនាំពង្រឹងទាំងសមរភូមិ នយោបាយ​ (អន្តជាតិ)​ សមរភូមិយោធា​ និងសមរភូមិសេដ្ឋកិច្ចជាតិ​ សំដៅរក្សាបានសេចក្តីសុខ​ សន្តិភាព​និងការអភិវឌ្ឍ​ ជាពិសេសការពារបូរណភាពទឹកដី​ ការឯកភាព​ជាតិ ឯករាជ្យជាតិ​ និងអធិបតេយ្យភាព​នៃព្រះ រាជាណាចក្រកម្ពុជាដ៍រុងរឿងនេះ ។

 សូមជម្រាបថា  ចំនួនវិទ្យាល័យនៅស្រុកលើកដែកកណ្តាលមានចំនួន ៣សាលា មានសិស្សសរុប ២,៩៥៤នាក់,ស្រី១,៦៤៤នាក់, ស្មើ៧០ថ្នាក់ និង គ្រូ ១៤៦នាក់, ស្រី៥៥នាក់ ។គ្រូថ្នាក់ទី១២ ចំនួន៦៥ នាក់, ស្រី១៣នាក់ សិស្សថ្នាក់ទី១២ចំនួន ៥៦៦នាក់ស្រី៣០៥នាក់។បច្ចុប្បន្នគ្រូបំប៉នថ្នាក់ទី១២ ចំនួន ៤៩នាក់ ក្នុងនោះស្រី៧នាក់ និងសិស្សបំប៉នចំនួន ៤០៥ នាក់ ក្នុងនោះស្រី ១៣៣ នាក់។គ្រូបង្រៀនបំប៉នចំនួន ៤៩នាក់ចាប់ពីថ្ងៃទី ២០ ខែ ឧសភា ដល់ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥ ស្មើនឹង ១០ សប្តាហ៍។

  សម្រាប់សិស្សប្រឡងថ្ងៃទី ១៨ សីហា ឆ្នាំ២០២៥ ខាងមុខមានចំនួន ៥៣០នាក់ ស្រី ២៩៤នាក់ ក្នុងនោះ

ផ្នែកវិទ្យាសាស្ត្រ ១៣៣នាក់ ស្រី ៨១នាក់។ផ្នែកវិទ្យា សាស្ត្រសង្គម ៣៩៧នាក់ ស្រី២១៣នាក់។

  យោងតាមរបាយការណ៍បានឲ្យដឹងថា ការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់ពីឆ្នាំ ២០២០ -២០២១មានចំនួន៧៦.២៥% , ឆ្នាំ ២០២១-២០២២ មានចំនួន៨៤.៥១%, ឆ្នាំ ២០២២-២០២៣មានចំនួន ៩០,៦៣%, ឆ្នាំ ២០២៣-២០២៤មានចំនួន ៩៣,៨៤ %,។ រីឯ លទ្ធផលប្រឡងនាថ្ងៃទី ៨និង៩ ខែ តុលា ឆ្នាំ ២០២៤កន្លងទៅ ទាំង3វិទ្យាល័យមានសិស្សប្រឡងសរុប ៤០៦ នាក់ ក្នុងនោះសិស្សស្រី ២៥៣ នាក់ដោយប្រឡងជាប់ចំនួន៣៨១នាក់ ក្នុងនោះសិស្សស្រី ២៣៨ នាក់ស្មើ៩៣.៨៤%។ ក្នុងនោះទទួលបាន និទ្ទេស A ចំនួន ១៣នាក់ក្នុងសិស្សស្រី៧នាក់, និទ្ទេស B ចំនួន ៧៤ នាក់,ស្រីចំនូន៥៦នាក់ ,និទ្ទេសC ចំនួន ១១៣ នាក់ ស្រី ៦៩នាក់ D ចំនួន ១០៦នាក់ក្នុងនោះ ស្រី ៦៩នាក់ និងនិទ្ទេស E ចំនួន ៧៥នាក់ក្នុងនោះ ស្រី ៣៧ នាក់ តាមលទ្ធផលប្រឡងឆ្នាំ ២០២៣- ២០២៤ កើនចំនួន ៣.២១% ៕ អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm