[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់គំហុកភ្លាមៗ នៅរដ្ឋតិចសាស់ ឡើងដល់ ២៤ ខណៈក្មេងស្រីជាច្រើននាក់បាត់ខ្លួន

2025/07/05 08:25:49 pm        212


មន្ត្រីតំបន់ នៅភាគកណ្តាលរដ្ឋតិចសាស់ បានប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃសុក្រ (ទី៤ ខែកក្កដា) ថា ចំនួនអ្នកបាត់បង់ជីវិត ដោយសារទឹកជំនន់យ៉ាងគំហុកភ្លាមៗនៅខាងក្រៅទីក្រុង San Antonio របស់សហរដ្ឋអាមេរិក បានឡើងដល់យ៉ាងហោចណាស់ ២៤នាក់ហើយ ដោយកើនឡើងពីចំនួន ១៣នាក់ដែលត្រូវបានរាយការណ៍នៅមុននោះ។

បន្ទាប់ពីទឹកជំនន់បានបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគពាយព្យនៃទីក្រុង San Antonio តម្រួតតំបន់ Kerr County លោក Larry Lethia បានប្រាប់សន្និសីទសារព័ត៌មាននាពេលល្ងាចថា៖ «អ្វីដែលខ្ញុំអាចបញ្ជាក់បាននៅចំណុចនេះ យើងមានអ្នកស្លាប់ប្រហែល ២៤នាក់»។ ដោយព្រមានថានឹងមានអ្នកស្លាប់និងរបួសកាន់តែច្រើន។

អភិបាលរងរដ្ឋតិចសាស់ លោក Dan Patrick បានបញ្ជាក់ថា អ្នកស្លាប់ខ្លះជាកុមារ។ ហើយរបាយការណ៍មុននេះ បានឲ្យដឹងថា ក្មេងស្រីប្រមាណជាជាង ២០នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនពីជំរុំរដូវក្តៅមាត់ទន្លេ។ លោក Patrick បន្ថែមថា ក្មេងស្រីទាំងនោះមិនត្រូវបានគេឃើញនោះឡើយនៅជំរុំ Camp Mystic តាមដងទន្លេ Guadalupe ដែលទឹកបានហក់ឡើង ២៦ហ្វីត (៨ម៉ែត្រ) ក្នុងរយៈពេល ៤៥នាទី នាពេលយប់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានឲ្យដឹងថា កិច្ចប្រឹងប្រែងជួយសង្គ្រោះដ៏ធំ កំពុងដំណើរការ ដើម្បីស្វែងរកក្មេងស្រីដែលបាត់ខ្លួន ដោយរថយន្តជាច្រើនគ្រឿង បានទៅដល់កន្លែងបោះជំរុំនោះ ដើម្បីចាប់ផ្តើមនាំមនុស្សចេញកាលពីល្ងាចថ្ងៃសុក្រ។ មន្ត្រីរដ្ឋ និងមូលដ្ឋាន បានព្រមានអ្នកស្រុកកុំឲ្យធ្វើដំណើរទៅកាន់តំបន់នោះ ដែលរួមមានទាំងកន្លែងបោះជំរុំនៅតាមដងទន្លេ ដោយសារផ្លូវរាប់សិបខ្សែនៅតែ «មិនអាចឆ្លងកាត់បាន»។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាត់ទុកសោកនាដកម្មដែលបានកើតឡើងនៅថ្ងៃបុណ្យឯករាជ្យជាតិនេះថា ជារឿង «គួរឲ្យតក់ស្លុត» និង «គួរឲ្យខ្លាច«។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បាននិយាយថា មន្ត្រីសហព័ន្ធបានសន្យាផ្តល់ជំនួយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        37
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        63
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm