លោក Trump ព្រលយពាក្យទណ្ឌកម្ម ដោយសារ «មិនសប្បាយចិត្តខ្លាំង» ជាមួយលោក Putin ជុំវិញបញ្ហាអ៊ុយក្រែន

2025/07/05 09:41:04 pm        111


កាលពីថ្ងៃសុក្រ (ទី៤ ខែកក្កដា) ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក «មិនសប្បាយចិត្តខ្លាំង» បន្ទាប់ពីបានជជែកតាមទូរសព្ទជាមួយលោក Vladimir Putin ស្តីពីបញ្ហាសង្រ្គាម នៅប្រទេសអ៊ុយក្រែន ដោយបញ្ជាក់ថា មេដឹកនាំរុស្ស៊ី គ្រាន់តែចង់ «បន្តសម្លាប់មនុស្សទៀត»។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា៖ «វាជាស្ថានភាពដ៏លំបាកមួយ។ ខ្ញុំបានប្រាប់អ្នកថា ខ្ញុំមិនសប្បាយចិត្តនោះឡើយ ក្រោយបានជជែកតាមទូរសព្ទជាមួយលោកប្រធានាធិបតី Putin។ លោកចង់ធ្វើគ្រប់មធ្យោបាយ ពោលគឺបន្តសម្លាប់មនុស្ស។ វាគឺជារឿងមិនល្អទេ»។

ជាមួយគ្នានេះ លោក Trump ក៏បានបង្ហើបផងដែរថា ទីបំផុត លោកអាចនឹងត្រៀមដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើរុស្ស៊ី ដែលបានផ្អាកអស់រយៈពេល ៦ខែកន្លងមក ខណៈដែលលោកព្យាយាមបញ្ចុះបញ្ចូលលោក Putin ឲ្យបញ្ចប់សង្រ្គាម។ លោក Trump បានប្រាប់ថា៖ «យើងពិភាក្សាអំពីការដាក់ទណ្ឌកម្មយ៉ាងច្រើន។ ហើយខ្ញុំយល់ថា វាអាចនឹងកំពុងមកដល់»។

លោក Trump បានបន្ថែមថា ក្នុងពេលជាមួយគ្នានេះដែរ រូបលោក និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មាននូវ «ការសន្ទនាតាមទូរសព្ទជាយុទ្ធសាស្ត្រយ៉ាងល្អប្រសើរ» កាលពីថ្ងៃសុក្រ ខណៈដែលក្ដីបារម្ភបានកើនឡើងនៅក្នុងទីក្រុងគីវ ជុំវិញការផ្តល់ជំនួយយោធារបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm