បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United នៅតែងើបមុខមិនស្រឡះ មិនទាន់វិលមកទំរង់លេងរឹងមាំមួយនៅឡើយ បន្ទាប់ពីរងបរាជ័យជំនះនៅទឹកដីខ្លួនឯងក្រោមស្នាដៃ Wolverhampton Wanderer ១-០ យប់មិញ។ គ្រាប់បាល់ជ័យជំនះរបស់ Wolves សំរេចបាននៅចុងម៉ោងទៅហើយនាទីទី៨២ ដោយកីឡាករព័រទុយហ្កាល់ Joao Moutinho។

នេះជាជ័យជំនះដំបូងសំរាប់ Wolves នៅទឹកដី Old Trafford រាប់តាំងពីឆ្នាំ១៩៨០ ខណៈ ៣ពិន្ទុនេះធ្វើឱ្យក្រុមរបស់លោក Bruno Lage ឡើងមកលេខ ៨ តាមពីក្រោយ Manchester United លេខ ៧ ចំនួន ៣ពិន្ទុក្រោយលេងបាន ១៩ពិន្ទុដូចគ្នា។ យ៉ាងណាក្តីនេះគឺជាបរាជ័យជំនះប៉ុណ្ណោះសំរាប់ Manchester United តាំងពីការចាកចេញរបស់លោក Ole Gunnar Solskjaer ពោលគឺចាញ់នៅទឹកដី Watford កាលពីថ្ងៃទី២០ ខែវិច្ឆិកា។ ក្រោយចប់ការប្រកួតអ្នកចាត់ការបណ្តោះអាសន្នលោក Ralf Rangnick ពន្យល់ថា នៅពេលនេះលោកចាប់ផ្តើមយល់ថា ការងារដឹកនាំ Manchester United គឺជារឿងលំបាក Wolves គឺជាក្រុមល្អជាងសំរាប់ការប្រកួតយប់មិញ បញ្ហានៅតែមានសំរាប់ពួកយើង។ Manchester United នឹងត្រូវបន្តសប្តាហ៍ទី២០ របស់ខ្លួននៅទឹកដី Aston Villa ថ្ងៃទី១៥ ខែមករានេះ ខណៈ Wolves ទទួល Southampton៕
អត្ថបទ៖នាង សុភាវុធ