រដ្ឋមន្ត្រីការបរទេសបារាំងស្វាគមន៍ការសម្រេចរបស់ចិន ជុំវិញស្រាកូញាក់ ប៉ុន្តែប្រាប់ថា បញ្ហានៅតែមាន

2025/07/06 12:16:49 am        141


រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot កាលពីថ្ងៃសុក្រ (ទី៤ ខែកក្កដា) បាននិយាយថា លោកស្វាគមន៍ការសម្រេចរបស់ប្រទេសចិន ក្នុងការបិទការស៊ើបអង្កេតលើផលិតផលស្រាកូញាក់អឺរ៉ុប ប៉ុន្តែចំណុចសំខាន់ៗមួយចំនួន នៅតែមិនទាន់ដោះស្រាយបានឡើយ។ 

លោក Barrot បានធ្វើការអត្ថាធិប្បាយបែបនេះ អំឡុងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដោយលោកបានបន្ថែមថា មាន «ការពិភាក្សាក្នុងន័យស្ថាបនា» រវាងថ្នាក់ដឹកនាំនៃប្រទេសទាំង២ ដែលបាននិងកំពុងទាក់ទងគ្នា ដើម្បីបានឈានដល់ដំណោះស្រាយមួយ។ 

ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងនៅក្នុងសេចក្តីសម្រេចចុងក្រោយថា ប្រទេសចិននឹងគិតចាប់ពីថ្ងៃសៅរ៍ (ទី៥ ខែកក្កដា) នូវកាតព្វកិច្ចពន្ធគយរហូតដល់ ៣៤,៩ភាគរយ សម្រាប់រយៈពេល ៥ឆ្នាំ លើផលិតផលស្រាកូញាក់ដែលមានប្រភពពីសហភាពអឺរ៉ុប (EU) ដោយភាគច្រើនស្រាកូញាក់មកពីប្រទេសបារាំង។

ក្រសួងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ប៉ុន្តែភាគច្រើននៃឧស្សាហកម្មស្រាកូញាក់របស់ប្រទេសបារាំង ក្នុងនោះរួមទាំងម៉ាកយីហោធំៗដែលគ្រប់គ្រងដោយក្រុមហ៊ុន LVMH គឺ Hennessy និង Remy Martin នឹងត្រូវបានលើកលែងពីកាតព្វកិច្ចបង់ពន្ធនេះដែលបានអនុញ្ញាតឲ្យផលិតផលសា្រកូញាក់ទាំងនោះលក់ក្នុងតម្លៃទាបបំផុត។ តែយ៉ាងណាក្ដី ក្រសួងមិនបានបង្ហាញឲ្យដឹងពីតម្លៃអប្បបរមានោះឡើយ។ ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតរបស់ពិភពលោក សម្រាប់ស្រាកូញាក់ ដោយសារផ្អែកលើទឹកប្រាក់លក់បាន។ 

គួរបញ្ជាក់ថា លោក Wang កំពុងបំពេញទស្សនកិច្ចនៅអឺរ៉ុប ក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកការដាក់ចេញនូវមូលដ្ឋានគ្រឹះ សម្រាប់កិច្ចប្រជុំកំពូល រវាង EU និងថ្នាក់ដឹកនាំចិន នៅចុងខែនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm