ពលករខ្មែរធ្វើការចំណាក់ស្រុកថៃ នៅតែបន្តឆ្លងដែនមកកម្ពុជា តាមច្រកទ្វារព្រំដែនអូរស្មាច់

2025/07/06 07:04:08 pm        272

នៅព្រឹកថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ ចំនួនពលករខ្មែរធ្វើការចំណាក់ស្រុកនៅប្រទេសថៃ នៅតែបន្តធ្វើការឆ្លងដែនមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។

តាមការបញ្ជាក់ពីមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ចាប់តាំងពីភាគគីថៃ បានបិទច្រកព្រំដែន​ជា​ឯកតោភាគីកន្លងមកនោះ ដោយបញ្ហាព្រំដែនជាមួយកម្ពុជា យើងសង្កេតឃើញថាបងប្អូន ប្រជា​ពលករ​ខ្មែរដែលធ្វើការចំណាក់ស្រុកនៅឯកប្រទេសថៃ ​ចាប់​ផ្តើមធ្វើដំណើរចាកចេញ​ពីប្រទេសថៃ ជាបន្តបន្ទាប់​ជារៀងរាល់​ថ្ងៃចូលមកកម្ពុជាវិញតាមច្រកទ្វារព្រំដែន អន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។

ក្នុងការឆ្លងដែនរបស់បងប្អូនពលករខ្មែរគ្រប់រូបបើទោះបីមានឯកសារ ឬអត់ឯកសារយ៉ាងណាក្តី​ក៏ក្រុមការងារច្រកទ្វារព្រំដែន និងក្រុមការងាររបស់ក្រសួងការងារ និងអាជ្ញាធរខេត្ត រួមទាំងមន្រ្តី ជំនាញពាក់ព័ន្ធដែលប្រចាំការនៅច្រកទ្វារព្រំដែន​តែងតែ​ជួយ​សម្របសម្រួល​រាល់​បញ្ហា​ប្រឈមនានា ជូន​ដល់បងប្អូន​ពលករ ​ដើម្បីអន្តរាគមន៍​ឲ្យលឿនឆាប់រហ័ស​ងាយស្រួល​បានវិលត្រឡប់មកស្រុកកំណើរវិញ ប្រកបដោយសុវត្ថិភាពផងដែរ។

យ៉ាងណាម៉ិញក្នុងនោះដែរក្រុមការងាររបស់ក្រសួងការងារ និងមន្រ្តីជំនាញ​ស្ថាប័នពាក់ព័ន្ធផ្សេងៗ​ទៀត បានណែនាំ និងផ្តល់ព័តមានល្អៗ សម្រាប់ឱកាសការងារធ្វើជូនបងប្អូន​ពលករមកកម្ពុជា​ដែលមានបំណងចង់ធ្វើការ ខណៈបច្ចប្បន្ននៅកម្ពុជាកំពុងត្រូវកម្លាំងពលកម្មជាច្រើនកន្លែង សម្រប់បងប្អូនប្រជាពលរដ្ឋខ្មែរនោះ។

សូមបញ្ជាក់ថា បច្ចុប្បន្នខាងភាគគីថៃ​បើកច្រក​នៅម៉ោង ៦.០០នាទីព្រឹកកម្ពុជា បើក​នៅ​ម៉ោង​៩.០០នាទីបិទនៅម៉ោង២២.០០នាទី​អនុញ្ញាត​ឲ្យឆ្លងដែន​ចេញចូលបានតែសិស្ស និងពលករ អ្នក​ជំងឺតែប៉ុណ្តោះ ៕ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm