លោក Trump និយាយថា អ៊ីរ៉ង់មិនបានយល់ព្រមឲ្យត្រួតពិនិត្យ ឬបោះបង់ចោលការចម្រាញ់អ៊ុយរ៉ានីញ៉ូមទេ

2025/07/06 07:32:45 pm        147

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា អ៊ីរ៉ង់ពុំបានយល់ព្រមក្នុងការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬបោះបង់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនោះទេ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃសុក្រថា លោកជឿថាកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ត្រូវបានដើរថយក្រោយជាអចិន្ត្រៃយ៍ ទោះបីជាលោកទទួលស្គាល់ថា អ៊ីរ៉ង់ អាចចាប់ផ្តើមការផលិតឡើងវិញនៅទីតាំងផ្សេងក៏ដោយ។

លោក Trump បាននិយាយថា លោកនឹងពិភាក្សាបញ្ហាអ៊ីរ៉ង់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅពេលលោកធ្វើទស្សនកិច្ចនៅសេតវិមាននៅថ្ងៃចន្ទទី៧កក្កដា ជាទីដែលបទឈប់បាញ់ដ៏សំខាន់ នៅតំបន់ហ្កាហ្សា ត្រូវគេរំពឹងថានឹងក្លាយជារបៀបវារៈកំពូល។

លោក Trumpបាននិយាយថា រូបលោកនឹងមិនអនុញ្ញាតឲ្យប្រទេសអ៊ីរ៉ង់បន្តមហិច្ចតាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបានឡើយ ដោយបន្ថែមថា ក្រុមមន្ត្រីអ៊ីរ៉ង់ ចង់ជួបលោកដើម្បីពិភាក្សាបញ្ហានេះ។

គួររម្លឹកថា អ្នកបើកយន្តហោះទម្លាក់គ្រាប់បែក B-2 បានទម្លាក់គ្រាប់បែកខួងបំផ្ទុះគោលដៅចំនួន ១៤ គ្រាប់លើទីតាំងនុយក្លេអ៊ែរសំខាន់ៗទាំងបីរបស់អ៊ីរ៉ង់ ក្នុងចំណាត់ការដែលលោក Trump អះអាងថាបានកម្ទេចចោលទាំងស្រុង នូវកម្មវិធីនុយក្លេអ៊ែររបស់របបអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm