បាល់ទាត់៖ ក្លិបតោខៀវ Chelsea បានសំរេចផ្តល់កិច្ចសន្យាដល់ខ្សែការពារប្រេស៊ីល Thiago Silva មួយឆ្នាំទៀតដល់ឆ្នាំ២០២៣។ កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុប ២២ប្រកួតឱ្យ Chelsea ក្នុងរដូវកាលនេះ។

Thiago Silva គឺជាកីឡាករខ្សែការពារកណ្តាលស្នូលមួយរូប និងជាកម្លាំងសំខាន់មិនអាចខ្វះបាននៅពេល Chelsea លើកពាន UEFA Champions League រដូវកាលមុនក្រោយយកឈ្នះ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ។ តាំងពីផ្លាស់ពី Paris Saint German នៅខែសីហា ឆ្នាំ២០២០ Thiago Silva ក៏ស៊ុតបញ្ចូលទីបាន ៤គ្រាប់ផងដែរ។ ឈានដល់វ័យ ៣៧ឆ្នាំក៏ពិតមែន Thiago Silva ទើបតែបានបង្ហាញខ្លួនប្រកួតទី ១០០ ឱ្យក្រុមជំរើសជាតិប្រេស៊ីលកាលពីខែតុលាកន្លងទៅ៕
អត្ថបទ៖នាង សុភាវុធ