តំបន់ Vichada ដែលជាតំបន់ព្រំដែនរបស់ប្រទេសកូឡុំប៊ី ជាប់ជាមួយប្រទេសវេណេហ្ស៊ុយអេឡា បានប្រកាសដាក់តំបន់ស្ថិតក្រោមស្ថានភាពនៃគ្រោះមហន្តរាយកាលពីចុងខែមិថុនា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។

ការកើនឡើងកម្ពស់ទឹកក្នុងទន្លេ Orinoco ដោយសារតែភ្លៀងធ្លាក់ខ្លាំង បាននាំឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងតំបន់ ជាពិសេសប៉ះពាល់ដល់ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ បណ្តាញដឹកជញ្ជូន និងស្ថានភាពសុខភាព ខណៈធ្វើឱ្យប្រជាជនដែលងាយរងគ្រោះប្រឈមនឹងហានិភ័យនៅក្នុងតំបន់នេះផងដែរ។

សេចក្តីប្រកាសដែលនឹងនៅជាធរមានសម្រាប់រយៈពេលប្រាំមួយខែ មានគោលបំណងពន្លឿនការឆ្លើយតបជាបន្ទាន់ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ដោយអនុញ្ញាតឱ្យមានការប្រមូលផ្តុំធនធាន និងការអនុវត្តវិធានការបន្ទាន់នៅទូទាំងតំបន់ដែលរងផលប៉ះពាល់។
នៅតំបន់ Puerto Carreno សង្កាត់ជាច្រើនបានរាយការណ៍ពីទឹកជំនន់ពាសពេញតំបន់។
យោងតាមអភិបាលតំបន់ Vichada លោក Fulberto Guevara គ្រោះមហន្តរាយនេះបានប៉ះពាល់ដល់មនុស្សជិត ៦.០០០នាក់៕