ឯកឧត្តម ហ៊ុន ម៉ានី បំផុសចលនាបរិស្ថានតាមរយៈការជំរុញឱ្យពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ សិស្ស និស្សិត ចូលរួមដាំកូនឈើទាំងអស់គ្នាចាប់ផ្តើមពីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

2025/07/06 10:12:05 pm        350

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញប្រគល់កូនឈើជានិមិត្តរូប ជូនដល់អភិបាលក្រុង ស្រុក ចំនួន៣ នៃខេត្តកំពង់ស្ពឺ ដើម្បីដាំលម្អសងខាងដងផ្លូវជាតិលេខ៤ ពីព្រំប្រទល់ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តព្រះសីហនុ លើប្រវែងផ្លូវប្រមាណ ៨១គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលដើមឈើទាំងអស់ ជាប្រភេទកូនឈើ ចាន់គិរី ចំនួន ១៦,០០០ដើម។

ការប្រគល់កូនឈើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធី «ដាំកូនឈើតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ» ក្នុងគោលបំណង ដើម្បីបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមយុទ្ធនាការសម្អាតបរិស្ថាន ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ សំដៅលើ «ភាពស្អាត ភាពបៃតង និងចីរភាព» និងដើម្បីបណ្តុះផ្នត់គំនិតឱ្យកាន់តែស្រលាញ់ដើមឈើ តាមរយៈការបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ និងជាការចូលរួមដោយផ្ទាល់ក្នុងការដាំដើមឈើជាដើម។

នៅក្នុងពិធីចែកកូនឈើជានិមិត្តរូបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា "សម្រាប់ការរៀបចំកម្មវិធីដាំកូនឈើនាពេលនេះ គឺជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថានជាសកល ក្នុងនាមកម្ពុជា ជាប្រទេសមួយនៃសហគមន៍អន្តរជាតិ និងដើម្បីជំរុញឱ្យកម្ពុជា សម្បូរទៅដោយភាពបៃតង និង បង្កើនសោភ័ណ្ឌភាពនៅតាមដងវិថីផ្លូវជាតិលេខ៤ ឱ្យកាន់តែមានភាពស្រស់ស្អាត។ ជាពិសេស ជាឱកាសក្នុងការបង្ហាញនូវមនោសញ្ចេតនា និងស្មារតីរួមគ្នា ជាធ្លុងមួយ រួមគ្នាដើម្បីកំពង់ស្ពឺទាំងអស់គ្នាផងដែរ។ "

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះថ្លែងអំណរគុណដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដែលរៀបចំកម្មវិធីនេះឡើង ដោយជឿជាក់ថា កម្មវិធីដាំកូនឈើនេះ បានផ្តល់ជាឱកាសដ៏ល្អ សម្រាប់ឱ្យយើងទាំងអស់គ្នា បានស្វែងយល់បន្ថែម អំពីសារៈសំខាន់របស់ព្រៃឈើ ធនធានធម្មជាតិ សម្រាប់ការរក្សាលំនឹងបរិស្ថាន និងការរួមចំណែកលើកកម្ពស់ដល់ផាសុខភាព ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងជាការផ្លាស់ប្តូរនូវមុខមាត់ថ្មីរបស់ខេត្តកំពង់ស្ពឺយើងផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm