នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បាននិយាយនៅថ្ងៃអាទិត្យ ៦ កក្កដា ថា លោកនឹងមិន ងាយស្រុះស្រួលក្នុងកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ខណៈទីក្រុងតូក្យូ ស្វែងរកការទប់ស្កាត់ការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការដំឡើងពន្ធរហូតដល់ ៣៥ ភាគរយលើទំនិញជប៉ុន។

លោក Ishiba បានប្រាប់កម្មវិធីជជែកតាមទូរទស្សន៍ថា យើងនឹងមិនងាយសម្របសម្រួល នោះទេ។ នោះហើយជាមូលហេតុដែលជប៉ុនត្រូវការពេលវេលា ដោះស្រាយភាពលំបាកទាំងនោះ ។
ការអត្ថាធិប្បាយរបស់លោកបានកើតឡើងស្របពេលប្រទេសជប៉ុនប្រញាប់ប្រញាល់ចរចាជាមួយរដ្ឋបាលលោក Trump មុនពេលថ្ងៃផុតកំណត់ថ្ងៃពុធ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ការផ្អាកការដំឡើងពន្ធនេះ នឹងផុតកំណត់នៅថ្ងៃទី៩កក្កដា មានន័យអត្រាពន្ធខ្ពស់ គ្រោងនឹងអនុវត្ត ប្រសិនបើប្រទេសនានាមិនអាចរកកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោនបានទេនោះ ។
លោក Trump បាននិយាយថាលោកនឹងសរសេរលិខិតទៅកាន់ប្រទេសជប៉ុនដោយស្នើឱ្យ បង់ ៣០ ភាគរយ ៣៥ ភាគរយ ឬទៅតាមចំនួនដែលអាមេរិកកំណត់ ហើយបានហៅទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីថា អយុត្តិធម៌៕

