ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” គ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន អំឡុង​ពិធី​បុណ្យ​ដា​​ក់បិណ្ឌ និងភ្ជុំបិណ្ឌនៅខែកញ្ញាខាងមុខនេះ សម្រាប់យានយន្តធុនតូច

2025/07/07 10:28:01 am        261

ក្រចេះ៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចាក់​បេតុង​តភ្ជាប់​មុខ​តំណស្ពានចុងក្រោយនៃ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ដើម្បីត្រៀមបើក​ឱ្យ​ឆ្លង​កាត់​បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្ត​ធុន​តូច​(ប្រភេទ​ទេសចរណ៍​/គ្រួ​សា​រ​) ​ជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ នៅ​ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រចាំឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ។

កម្មវិ​ធី​នាព្រឹកនេះមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តមរដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលខេត្តក្រចេះ, ឯកឧត្តមអភិបាល នៃគណៈ​អភិបាល​ខេត្ត​ក្រចេះ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.អ.ក, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​នៃ​ក្រសួង​សាធារណ​ការ​ និងដឹ​កជញ្ជូន និងមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តក្រចេះ, តំណាងក្រុមហ៊ុន​សំណង់​សៀង​ហៃ(​SCG), អាជ្ញាធរមូលដ្ឋាន, កងកម្លាំងសមត្ថកិច្ច, កម្មករសាងសង់, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមួយខ្សែនេះ ត្រូវបាន​ប្រមុ​ខរា​ជ​រដ្ឋាភិបាល​សម្រេច​ប្រសិទ្ធ​នាម​ថា​ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” តាមរយៈលិខិតលេខ ៩៨៥ សជណ.អស ចុះថ្ងៃ​ទី​១២​ ខែមិថុនា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ស្ពាននេះត្រើយខាងកើតស្ថិតក្នុង ភូមិ​តាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ១.៧៦១ម ទទឹង ១៣,៥ម ក្នុងនោះ គន្លងផ្លូវ​រថយន្ត​មាន ២គន្លង ទទឹង (៣,៥ម x ២), គន្លងផ្លូវទោចក្រយានមាន ២គន្លង ទទឹង (១,៧៥ម x ២), គន្លង​ផ្លូវថ្មើរជើងមាន ២គន្លង ទទឹង (១ម x ២), និងបង្កាន់ដៃស្ពានសងខាង ទទឹង (០,៥០ម x ២) មានសសរជើងស្ពានចំនួន ៣៦ដើម និងផ្លូវនាវាចរណ៍មានទំហំ ១០០ម x ១៥ម ផងដែរ។

គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់ ត្រូវបាន​ប្រើប្រាស់​ឥណទាន​សម្បទា​ន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋប្រជាមានិតចិន ប្រមាណជាង ១១៤លានដុល្លារអាម៉េរិក និងសាងសង់​ដោយ​ក្រុម​ហ៊ុន​សំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេក​ទេស​ដោយ​ក្រុម​ហ៊ុន​ទី​ប្រឹក្សា​បច្ចេក​ទេស​ក្វាង​ចូវវ៉ានអាន(WACC) បានប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ ការងារសាង​សង់​តួ​ស្ពាន​សម្រេច​វឌ្ឍនភាពបាន ៩៦% ដោយឡែកវឌ្ឍនភាពគម្រោងទាំងមូល ដោយបូករួម​ជាមួយ​និង​កំណាត់​ផ្លូវ​តភ្ជាប់ផងនោះ សម្រេចបាន ៧០% ហើយរំពឹងថានឹងរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២៦ ទៅ​តាមផែនការដែលបានគ្រោងទុក ឬបញ្ចប់​មុន​ផែន​ការ​បើ​គិត​តាម​សន្ទុះ​ការ​ងារ​ជាក់​ស្តែង​នា​ពេល​បច្ចុប្បន្ន។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីគុណូបការគុណរបស់ “នយោ​បាយ​ឈ្នះ ​ឈ្នះ” ដែលបានដាក់ចេញដោយ សម្តេចតេជោ ហើយបាន​នាំ​មក​នូវ​សុខ​សន្តិភាព​ពេញ​លេញ​ពាស​ពេញផ្ទៃប្រទេស និងផ្ដល់ឱកាសឱ្យប្រទេសជាតិអាចកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន​ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាច្រើន។ ឯកឧត្តមបានបន្ថែមថា យើងទាំង​អស់​គ្នា​ត្រូវ​ចូល​រួម​សាមគ្គីជាមួយរាជរដ្ឋាភិបាលក្នុងស្មារតីជាតិតែមួយ សំដៅថែរក្សា​សុខ​សន្តិភាព​ឱ្យ​បាន​គង់​វង្ស ដើម្បីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្តដឹកនាំកសាង ប្រទេស​ជាតិ​មាតុភូមិយើងឱ្យកាន់តែរុងរឿង និងរីកចម្រើនថែមទៀត។

ដោយមាន​ក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ គម្រោងស្ថាបនា “ស្ពាន​មិត្ត​ភាព​កម្ពុជា​-ចិន មេគង្គក្រចេះ” និងកំណត់ផ្លូវតភ្ជាប់ បានអនុវត្តទៅដោយរលូន ពោលគឺលឿន​ជាង​ផែន​ការ​ដែលបានគ្រោងទុក កិច្ចការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ និង​ធ្វើការកោតសរសើរទៅកាន់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រម​ទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែល​បាន​បន្ត​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​ការ​អនុវត្ត​គម្រោង​មួយ​នេះ ដើម្បីឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឱ្យប្រើ​ប្រាស់​ជាផ្លូវ​ការ​នា​ពេល​ខាង​មុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិនៃគម្រោង “ស្ពាន​មិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” និងកំណាត់ផ្លូវតភ្ជាប់ ដែល​នឹង​ចូល​រួម​បម្រើ​ដល់​ការ​តភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញ​កំណើន​ដឹក​ជញ្ជូន​ក្នុង​វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្ត​ស្ថិត​ក្នុង​ភូមិ​ភាគ​ឦសាន។ បន្ថែមពីនេះ គម្រោងនេះនឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ផ្សេងៗ​រប​ស់បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅក្នុ​ងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និ​ង​ការ​ធ្វើដំ​ណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬពេលយប់ព្រលប់​ដោយ​ពុំ​ចាំបា​ច់​ចំណាយពេលវេលា និងប្រាក់កាស ក្នុងការឆ្លងសាឡាង និងមានសុវត្ថិភាពខ្ពស់។ លើស​ពី​នេះ គម្រោងខាងលើនឹងចូលរួមផងដែរក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការ​តភ្ជាប់​មហា​អនុ​តំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាងផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ អ្នក​បើកបរ ក៏ដូចជាអ្នកដឹកជញ្ជូន សូមបន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន សូមកុំ​បើក​បរ​ហួស​ល្បឿនកំណត់ និងសូមកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់។ ឯកឧត្តមបាន​បន្ថែម​ថា ​មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ-ស្ពាន និងអ្នកធ្វើ​ដំណើរ​ទាំង​អស់​គ្នា ទើបប្រទេសជាតិយើងអាចកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សា​បាន​នូវ​គុណភាព​ផ្លូវ-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕

អត្ថបទដែលទាក់ទង

កងកម្លាំងនគរបាលខេត្តកោះកុងបានរៀបចំដេីម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង
2025/09/06 07:03:55 pm        1
ឯកឧត្តម វង សូត អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់អាកាសយានដ្ឋានអន្តរជាតិតេជោ
2025/09/06 04:02:17 pm        1
ស្អែកនេះ ប្រធានាធិបតីហ្វីលីពីននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលបីថ្ងៃ
2025/09/06 03:53:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងកម្លាំងនគរបាលខេត្តកោះកុងបានរៀបចំដេីម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង

2025/09/06 07:03:55 pm
​អធិការបតីអាល្លឺម៉ង់ សារភាពថា អឺរ៉ុបមិនអាចដើរតួនាទីជាសកល ដែលខ្លួនចង់បាននោះទេ
2025/09/06 05:04:37 pm
​លោក Kim Jong Un៖ កូរ៉េខាងជើងគាំទ្រការតស៊ូរបស់រុស្ស៊ី ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន
2025/09/06 04:45:40 pm
​ប្លុកអារ៉ាប់ និយាយថា ពុំមានសន្តិភាពកើតឡើង ដោយគ្មានទីបញ្ចប់សកម្មភាព «អរិភាព»របស់ អ៊ីស្រាអែលនោះទេ
2025/09/06 04:43:03 pm
​សហភាពអឺរ៉ុប និងអាមេរិក នឹងពិភាក្សាអំពីទណ្ឌកម្មថ្មីលើរុស្ស៊ី នៅថ្ងៃទី 0៨ ខែកញ្ញា
2025/09/06 04:40:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/06 01:49:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/04 04:50:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/06 05:15:32 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am