អាជ្ញាធរតំបន់បាននិយាយថា យន្តហោះពន្លត់អគ្គិភ័យ ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធទប់ស្កាត់ចំហេះព្រៃនៅភាគខាងត្បូងប្រទេសបារាំង ដែលនាំឱ្យមានការបិទផ្លូវហាយវ៉េជាបណ្តោះអាសន្ន។

វីដេអូ បានបង្ហាញពីយន្តហោះ កំពុងហោះហើរឆ្ពោះទៅរកកន្លែងមានផ្សែងហុយ ខណៈចរាចរណ៍ត្រូវបានបញ្ឈប់នៅលើផ្លូវហាយវ៉េ។
អាជ្ញាធរអាកាសធាតុបានឱ្យដឹងថា ចំហេះព្រៃបានឆាបឆេះលើផ្ទៃដីទំហំ៤០០ហិកតា រវាងភូមិ Mireval និងភូមិ Fabregues។

អ្នកនាំពាក្យម្នាក់បាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យ គ្រប់គ្រងអណ្តាតភ្លើងបាននៅពេលយប់ប្រហែលម៉ោង ២ ទៀបភ្លឺ ម៉ោងក្នុងស្រុក។
ក្រុមអ្នកពន្លត់អគ្គិភ័យប្រហែល២០០នាក់ នៅតែស្ថិតនៅក្នុងតំបន់នោះកាលពីថ្ងៃអាទិត្យ ទី៦ ខែកក្កដា ដើម្បីទប់ស្កាត់អណ្តាតភ្លើងមិនឱ្យឆាបឆេះឡើងវិញបន្ទាប់ពីបុគ្គលិក៤០០នាក់ត្រូវបានចល័ត កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ ដើម្បីពន្លត់អណ្តាតភ្លើង។