អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាថា សម្ដេចតេជោជាមេដឹកនាំដ៏កម្រនៅលើពិភពលោក និងជាមេដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ

2025/07/07 06:31:09 pm        149

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចឯកឧត្តម ប៉ាប៊ីត្រា ម៉ាហ្គីរីតា (Pabitra Margherita) អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌា និងចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អនុរដ្ឋមន្រ្ដី ឥណ្ឌា មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាផ្នែកមួយនាំឱ្យទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា កាន់តែមានភាពល្អប្រសើរ។ សម្ដេចតេជោ ក៏បានរំលេចថា ក្នុងពេលដែលអញ្ជើញទស្សនកិច្ចនៅកម្ពុជានឹងបានឃើញនូវសមិទ្ធផលនានាដែលឥណ្ឌាបានជួយមកកាន់កម្ពុជាកន្លងមក ជាពិសេសគឺការជួយជួសជុលប្រាង្គប្រាសាទរបស់កម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលា និងអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ ឯកឧត្តមបានបង្ហាញក្ដីមោទនភាពដែលបានអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជាដែលជាទឹកដីអច្ឆរិយ ហើយឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា កាន់តែរីកចម្រើនទៅមុខបន្ថែមទៀត តាមរយៈការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។

ឯកឧត្តមបានចាត់ទុកសម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់ដែលបានចូលរួមចំណែក ក្នុងការលើកស្ទួយអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាឱ្យកាន់តែរីកចម្រើនមកដល់ពេលបច្ចុប្បន្ន, ឯកឧត្តមសង្ឃឹមថា ការរីកចម្រើននេះនឹងបន្តទៅមុខទៀតជាពិសេសចំពោះការដើរតួនាទីដ៏សំខាន់របស់សម្ដេចតេជោក្នុងការជួយសម្របសម្រួលឱ្យឥណ្ឌក្នុងការចូលរួមជាដៃគូសន្ទនាជាមួយអាស៊ានកាលពីឆ្នាំ២០០២ ពោលគឺកាលពីកម្ពុជានៅជាប្រធានអាស៊ាន ដោយសម្ដេចតេជោ បានសម្របសម្រួលជួយឱ្យឥណ្ឌាបានក្លាយជាដៃគូសន្ទនារបស់អាស៊ានចាប់តាំងពីពេលនោះមក។ ក្នុងឱកាសនោះ សម្ដេចតេជោ បានរម្លឹកសាវតាមួយចំនួនដោយបានរំលេចអំពីការនាំឱ្យឥណ្ឌាក្លាយជាដៃគូសន្ទនាជាមួយអាស៊ាន ជាពិសេសការណ៍ដែលសម្ដេចបានជជែកជាមួយមេដឹកនាំអាស៊ានទាំងឡាយដើម្បីឱ្យឥណ្ឌាអាចចូលជាដៃគូសន្ទនាចាប់តាំងពីឆ្នាំ២០០២មក។

នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា សម្ដេចតេជោក៏បានអរគុណចំពោះឥណ្ឌដែលបានជួយជួសជុលប្រាង្គប្រាសាទកម្ពុជាចាប់តាំងពីឆ្នាំ១៩៨៨មកម្លេះ ទោះបីនាអំឡុងពេលនោះកម្ពុជាឋិតនៅក្រោមការហ៊ុព័ទ្ធទាំងសេដ្ឋកិច្ច និងនយោបាយជាដើម ក៏ប៉ុន្ដែឥណ្ឌានៅតែជួយគាំទ្រដល់ការជួសជុលប្រាសាទរបស់កម្ពុជាចាប់តាំងពីពេលនោះមក ជាពិសេសថែមទៀតនោះ ក្នុងអំឡុងពេលនោះ ដែលកម្ពុជាកំពុងតែជួបប្រទះបញ្ហាខ្វះខាតស្បៀងឥណ្ឌាបានជួយស្បៀងដល់កម្ពុជាយ៉ាងច្រើនដែលនេះបង្ហាញពីទំនាក់ទំនងល្អ និងសកម្មភាពមនុស្សធម៌របស់ឥណ្ឌាចំពោះកម្ពុជា។

សម្ដេចតេជោបន្តលើកឡើងថា ប្រទេសទាំងពីរមានទំនាក់ទំនងដ៏ល្អជាមួយគ្នានាពេលបច្ចុប្បន្ន ក៏ប៉ុន្ដែសម្ដេចតេជោបន្តជំរុញឱ្យភាគទីទាំងពីរបន្តពង្រឹង ពង្រីកទំនាក់ទំនងបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគដែលកំពុងមានសក្ដានុពលឱ្យស្របទៅនឹងទំនាក់ទំនងនៃប្រទេសទាំងពីរដែលមានជាមួយគ្នា។

សម្ដេចតេជោបានបញ្ជាក់ថា នៅពេលដែលប្រទេសទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគកាន់តែរីកចម្រើន នោះការរុញច្រើនទំនាក់ទំនងលើផ្នែកនយោបាយក៏កាន់តែរីកចម្រើនផងដែរ។ ក្នុងឱកាសនោះ សម្ដេចតេជោបានបញ្ជាក់ទៅកាន់ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌា ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន ដោយសម្ដេចបានបញ្ជាក់អំពីសាវតានៃជម្លោះគឺកើតឡើងដោយសារយោធាថៃលបបាញ់ប្រហារសម្លាប់យោធិនកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ការគូផែនទីជាឯកតោភាគីរបស់ភាគីថៃ ការបិទព្រំដែនជាឯកតោភាគី និងថៃបន្តបង្វែបញ្ហាផ្ទៃក្នុងរបស់ខ្លួនមកកាន់ព្រំដែនកម្ពុជាដែលនេះជាទម្លាប់របស់ថៃ និងជាបញ្ហាដែលកម្ពុជាមិនអាចទទួលយកបានឡើយ។

សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចមិនមែនជាអ្នកនយោបាយឥតគុណធម៌នោះទេ ក៏ប៉ុន្ដែអ្វីដែលសម្ដេចធ្វើ គឺដើម្បីការពារនូវបូរណភាពទឹកដី និងមិនឱ្យគេប្រមាថចំពោះទឹកដី និងប្រជាជនកម្ពុជាឡើយ ដូច្នេះសកម្មភាពដែលថៃបង្វែបញ្ហាផ្ទៃក្នុងរបស់ខ្លួនមកកាន់កម្ពុជា សម្ដេចគ្រាន់តែបោះដុំភ្លើងដែលថៃបោះមកកម្ពុជាត្រលប់ទៅវិញប៉ុណ្ណោះ ដើម្បីកុំឱ្យជះឥទ្ធិពលអវិជ្ជមានមកកាន់កម្ពុជា។

សម្ដេចតេជោបានបញ្ជាក់ទៅកាន់ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌាថា កម្ពុជា មិនចង់ឃើញនូវបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យន្តការការចរចាដោយសន្ដិវិធី ជាពិសេសការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ ពោលគឺយកបញ្ហានេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

ក្នុងឱកាសនោះ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌា បានអរគុណសម្ដេចតេជោ ដែលបានលើកឡើងអំពីបច្ចុប្បន្នភាពស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតមាន ហើយឯកឧត្តមចាត់ទុកការដឹកនាំរបស់សម្ដេចតេជោនាពេលកន្លងមក និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី ធ្វើឱ្យកម្ពុជាមានស្ថិរភាព។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm