ការរញ្ជួយដីកម្រិត ៥,១ រិចទ័រ បានធ្វើឲ្យរង្គើកោះ Akusekijima ជាផ្នែកមួយនៃជួរកោះ Tokara ក្នុងខេត្ត Kagoshima នៅព្រឹកថ្ងៃចន្ទនេះ។ ការរញ្ជួយនេះ បានកើតឡើងបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងចំនួនពីរលើក ដែលបានវាយប្រហារត្រឹមតែរយៈពេល៦នាទីដាច់ដោយឡែកពីគ្នា កាលពីរសៀលថ្ងៃអាទិត្យ។ វាមានកម្រិតលើ៥រ៉ិចទ័រ ឬ៤,៩រ៉ិចទ័រ និង ៥,៥រ៉ិចទ័រ ។

ទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន កំពុងព្រមានថា ការធ្វើឲ្យរង្គើដ៏ខ្លាំងបន្ថែមទៀត ប្រហែលជាអាចកើតមានខ្លាំងក្នុងកម្រិតទាបជាង៦រ៉ិចទ័រ។ សកម្មភាពរញ្ជួយដី បាននិងកំពុងកើតមានកាន់តែខ្លាំងឡើងនៅក្នុងតំបន់ ចាប់តាំងពីថ្ងៃទី២១ ខែមិថុនាមក។
តំបន់នេះ បានជួបប្រទះការរញ្ជួយដីវាយប្រហារកាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣ ប៉ុន្តែចុងក្រោយមានភាពសកម្មបំផុត។ អាជ្ញាធរនិយាយថា គិតត្រឹមម៉ោង៤ព្រឹកថ្ងៃចន្ទនេះ ភាពរង្គើនៃរញ្ជួយដីចំនួន១.៥៧៨លើក ដែលមានកម្រិត១រ៉ិចទ័រ ឬខ្លាំងជាងនេះ ត្រូវបានកត់ត្រាជាបន្តបន្ទាប់។
