ជនអន្តោប្រវេសន៍​ជាង ​៤​ពាន់​នាក់​បាត់​ខ្លួន​នៅ​សមុទ្រ​ពេល​ឆ្ពោះ​ទៅ​កាន់​អឺរ៉ុប​ក្នុង​ឆ្នាំ​២០២១ កើន​ឡើង​ទ្វេដង​កាលពី​ឆ្នាំមុន​

2022/01/04 11:31:42 am        777

អេស្ប៉ាញ៖ ​ក្រុម​ឃ្លាំមើល​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ជនអន្តោប្រវេសន៍​ជាង ៤,៤០០​នាក់រួម​ទាំង​កុមារ​យ៉ាងតិច ២០៥​នាក់​បានបាត់​ខ្លួន​នៅ​សមុទ្រ​ដែល​ព្យាយាម​ទៅដល់​ប្រទេស​អេ​ស្ប៉ា​ញ​ក្នុង​ឆ្នាំ២០២១ ដែលជា​ចំនួន​ច្រើនជាង​ទ្វេដង​នៃ​តួលេខ​កាលពី​ឆ្នាំមុន និង​ច្រើន​ជាង​គេ​បំផុត​ចាប់​តាំង​ពី​ក្រុម​នេះ​បាន​ចាប់ផ្តើម​រាប់​ចំនួន​ក្នុង​ឆ្នាំ២០១៨ មក​។

​ក្រុម​ឃ្លាំមើល​ជនអន្តោប្រវេសន៍​ឈ្មោះថា Walking Borders ឬ Caminando Fronteras បាន​ស្តី​បន្ទោសផ្លូវ​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​ឡើង និង​នាវា​តូច​ៗ​គ្មាន​សុវត្ថិភាព​មួយ​ចំនួន ដើម្បី​ជួយ​ក្រុម​ជនអន្តោប្រវេសន៍​រួច​ពី​អត្រា​ស្លាប់​ដែល​ចេះតែ​កើន​ឡើង​នៅ​សមុទ្រ​។ យោង​តាមស្ថិតិ​ផ្លូវការ​របស់​អេ​ស្ប៉ា​ញ ក្រុម​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ​ចំនួន ៣៩,០០០​នាក់​បាន​ទៅដល់​អេ​ស្ប៉ា​ញ​ដោយ​ជោគជ័យ​តាម​សមុទ្រ ឬ​ផ្លូវគោក​កាលពី​ឆ្នាំមុន ដែល​ជា​តួលេខ​ស្រដៀង​គ្នា​ទៅ​នឹង​ឆ្នាំ​កន្លងទៅ​។ ​ក្រុម​ Walking Borders បាន​និយាយ​ថា ​មាន​ជាង ៩០% នៃ​អ្នក​បាត់​ខ្លួន ឬ​អ្នក​ស្លាប់​នៅ​លើ​កប៉ាល់​ចំនួន ១២៤​គ្រឿង​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​កោះ Canary របស់​អេ​ស្ប៉ា​ញ​ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិក​គិត​ត្រឹម​ថ្ងៃទី២០ ខែ​ធ្នូ​។

ចាប់​តាំង​ពី​ឆ្នាំ២០២០ មក​កោះ​នានា​នៅ​ក្បែរ​ឆ្នេរសមុទ្រ​នៃ​ទ្វីប​អាហ្វ្រិក បាន​ក្លាយ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុម​ជនអន្តោប្រវេសន៍ ​ព្យាយាម​ទៅដល់​ប្រទេស​អេ​ស្ប៉ា​ញដោយ​ក្នុង​នោះ​ក៏​មាន​ក្រុម​តូច​ៗ​ផ្សេងទៀត​ជាច្រើន ព្យាយាម​ឆ្លង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ទៅ​ដីគោក​អេ​ស្ប៉ា​ញ​ដែរ ដោយ​ពួកគេ​រំពឹង​ថា ​នឹង​មានឱកាស​កសាង​អនាគត​ភ្លឺស្វាង​នៅ​លើ​ទឹកដី​អឺរ៉ុប គេច​ចេញពី​សង្គ្រាម និង​ភាព​ក្រីក្រ​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​។ ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) របស់​អង្គការសហប្រជាជាតិ​បាន​រាប់​ចំនួន​មនុស្ស ៩៥៥​នាក់​ដែល​បាន​ស្លាប់ ឬ​បាត់​ខ្លួន​ក្នុង​ឆ្នាំ២០២១ ដែល​ព្យាយាម​ទៅដល់​កោះ Canary ត្រឹម​ថ្ងៃទី២២ ខែធ្នូ ជា​តួលេខ​ខ្ពស់​បំផុត​ដែល​ខ្លួន​បាន​កត់ត្រា​ចាប់​តាំង​ពី​ឆ្នាំ២០១៤ មក៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am