សាធារណរដ្ឋឆែកកោតសរសើរ និងបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា

2025/07/07 01:13:49 pm        160

ភ្នំពេញ៖ ជាប្រទេស​មួយស្ថិតនៅក្នុងសហភាពអឺរ៉ុប សាធារណរដ្ឋឆែក បាន​ប្រកាស​បន្ត​គំាទ្រ​ការ​អភិវឌ្ឍ​របស់​កម្ពុជា។ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថ​ភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់​អាណត្តិ​ការ​ទូត​ពី​កម្ពុជា​ បានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅ​វិមា​ន​រដ្ឋសភា។

នៅ​ក្នុងឱកាសនោះ ឯកឧត្តម​បាន​វាយ​តម្លៃខ្ព​ស់ចំ​ពោះកា​រ​រីក​ចម្រើន​របស់​កម្ពុជា និង​តួនាទី​ដ៏​សំខាន់​របស់​កម្ពុជានៅលើឆាកអន្តរជាតិ។ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា បានលើកឡើងថា ឆែក​បន្ត​គំាទ្រ​ដល់​ការ​អភិវឌ្ឍរបស់កម្ពុជា។ នៅក្នុងនោះ​ឆែក​នឹង​ពង្រីក​ការ​ផ្តល់​អាហា​រូបករណ៍​ដល់​និស្សិត​កម្ពុជា​បាន​ទៅ​សិក្សានៅប្រទេសឆែក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាល ពាណិជ្ជ​កម្ម និងទេសចរណ៍ ឱ្យកាន់តែរឹងមាំរីកចម្រើនឡើង។ ជាមួយគ្នានេះ ឯកឧត្តម​មាន​ជំនឿ​មុត​មាំ​ថា កម្ពុជានឹងសម្រេចបាននូវគោលដៅឆ្នាំ២០៣០និងឆ្នាំ២០៥០ ខាងមុខជា​មិន​ខាន​ឡើយ​។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយត​ម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធ​ផល និងជោគជ័យនានា ដែលឯកអគ្គរដ្ឋទូត និងសហការី ក៏ដូចជាឯក​អគ្គ​រដ្ឋ​ទូត​ឆែក​មុន​ៗ​ បានសម្រេចនៅក្នុងបេស​កកម្មការទូតរបស់ខ្លួន ថាពិតជាបាន​ចូលរួម​វិភាគ​ទាន​ដ៏​មាន​តម្លៃ​ដល់​ចំណង​ទំនាក់​ទំនង និងមិត្ដភាពជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ កាន់តែមានរឹងមាំ បន្ត​លូត​លាស់ ស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ។

សម្តេច​ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា រដ្ឋាភិបាល និងប្រជាជន​នៃ​សាធារណ​រដ្ឋ​ឆែក​បាន​ផ្តល់​ជំនួយ​គាំទ្រ​ដល់​កម្ពុជា​ចាប់​តាំង​ពី​ពេល​ដែល​កម្ពុជា​ទើប​បាន​រំដោះ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍ខ្មែរក្រហមនា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩មកម៉្លេះ។ ជំនួយឧបត្ថម្ភ​នេះ​ពិតជា​មាន​តម្លៃ និងមិនអាចកាត់ថ្លៃបានឡើយ ព្រោះបានជួយដល់កម្ពុជាក្នុងពេលវេលាដ៏លំបាកបំផុត។ សា​ធារណ​រដ្ឋ​ឆែកជាមិត្តល្អព្រោះ “មិត្តល្អ តែងជួយគ្នាក្នុងគ្រាក្រ ។   

សម្តេច​រដ្ឋ​សភាធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឆែក ដែលបាន​បង្វែរ​បំណុល​ពី​អតីតកាលរបស់កម្ពុជា មកជាជំនួយសង្គម ជួយដល់ពលរដ្ឋខ្មែរ​លើ​វិស័យ​សង្គម​កិច្ច សុខភាព អប់រំ ជាដើម។ កម្ពុជាចង់ឃើញប្រទេសផ្សេងទៀតយកគំរូតាមសាធារណរដ្ឋឆែក ក្នុង​ការ​លុបចោល ឬបង្វែរបំណុលដែលកម្ពុជាជំពាក់ មកជាជំនួយអភិវឌ្ឍន៍ ដែលនេះ​ចាត់​ទុក​ជា​មូល​ដ្ឋាន ​ដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាលើក​ស្ទួយ​ជីវភាព​របស់​ប្រជា​ជន​កម្ពុជា​ផងដែរ។ ការគំាទ្ររបស់ប្រទេសឆែក បានឆ្លើយតបនូវ គោលនយោបាយ​ដ៏​ត្រឹម​ត្រូវ​របស់​រាជរ​ដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែល​ផ្តោត​អាទិភាព​លើ​មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា និងសម្តេចប្រធានរដ្ឋសភា បានយល់ស្រប​ដូច​គ្នា​ពី​សារៈ​សំខាន់​នៅ​ក្នុង​ការ​លើក​កម្ពស់ វប្បធម៌សន្ទនា គោលការណ៍ពហុនិយម នៅក្នុងបរិបទដែល​សកល​លោក​កំពុង​ប្រឈម​បញ្ហា​ស្មុគស្មាញដែលមានលក្ខណៈផុយស្រួយប្រែប្រួលឆាប់រហ័ស និងបានបង្កផល​ប៉ះពាល់​ដល់​ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

សម្តេចប្រធាន​រដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសស្រឡាញ់សន្តិភាព។ សន្តិភាព​ដែល​កម្ពុជា​ទទួល​បាននាពេលបច្ចុប្បន្ននេះ បានមកដោយលំបាកណាស់។ សម្តេចតេជោ ហ៊ុន សែន ជា​អគ្គ​មគ្គុសក៍សន្តិភាព ដែលសម្តេចយកអាយុជីវិតជាដើមទុន។ ជាមួយគ្នានេះ ឯកឧត្តម​ពិត​ជា​បាន​ដឹង​ខ្លះៗហើយ អំពីទំនាស់បញ្ហាព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ។ តាមពិតទៅបញ្ហានេះ បាន​កើតមានឡើងជាយូរមកហើយ និងបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។ កម្ពុជា​តែង​តែ​ចង់​រួម​រស់​ជាមួយប្រទេសជិតខាងដោយសន្តិភាព និងភាពជាអ្នកជិតខាងល្អ ហើយបាន​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជា ព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ។ នៅពេលប្រទេសថៃផ្តើមឈ្លានពាននៅលើកម្ពុជាជាថ្មី កម្ពុជាស​ម្រេច​ចិត្ត​នាំ​យក​បញ្ហា​ប្រាសាទ​តាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គឺដើម្បីស្វែងរក​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​នៅ​តំបន់​ទាំង​នោះ​ដោយ​សន្តិ​វិធី​ឱ្យ​បានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពេចស្រពិលរយៈពេលវែង ដែល​អាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មីក៏ប៉ុន្តែភាគីថៃមិនទទួលយក និងពង្រីក​បញ្ហា ដល់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច បង្ករផលប៉ះពាល់ដល់ជីវភាព សុខសុវត្ថិភាព ពលរដ្ឋ​ទំាង​សង​ខាង​ទៅវិញ។

ជាចុងងក្រោយសម្តេចរដ្ឋសភាធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូតឆែក មានសុទិដ្ឋិនិយមថា កម្ពុជា និង​ឆែក​នឹងស្វែងរកសក្តានុពលផ្សេងទៀត ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច​ជាមួ​យ​គ្នា ជាពិសេសការបង្កើនតុល្យភាពពាណិជ្ជកម្ម នៃប្រទេសទាំ​ង​ពីរ​ឱ្យ​មាន​ការ​រីក​ចម្រើន​កាន់​តែខ្លំា​ងឡើ​ង៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am