អ៊ីស្រាអែលបើកការវាយប្រហារលើកំពង់ផែសមុទ្រក្រហម នៅក្នុងប្រទេសយេម៉ែន

2025/07/07 08:59:39 pm        126

អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់លើកំពង់ផែសមុទ្រក្រហមរបស់យេម៉ែន ក្នុងខេត្ត Hodeidah ភាគខាងលិច កាលពីយប់ថ្ងៃអាទិត្យ។

ការវាយប្រហារនេះ បានកើតឡើង រយៈពេលប៉ុន្មាននាទីបន្ទាប់ពីយោធាអ៊ីស្រាអែល បានចេញការព្រមានអំពីការជម្លៀសជាបន្ទាន់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X។ សាក្សីបានរាយការណ៍ពីការផ្ទុះនៅក្នុងទីតាំងជាច្រើន នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសយេម៉ែន រួមទាំងកំពង់ផែ Hodeidah ផង   ដែរ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារ បានកំណត់គោលដៅទៅលើអ្វីដែលលោកបានពិពណ៌នាថា ជាបន្ទាយរបស់ក្រុមកហ៊ួទី រួមទាំងកំពង់ផែ Hodeidah, As Salif និង កំពង់ផែ Ras Isa ស្ថានីយថាមពល Ras Katib និងនាវា Galaxy Leader ដែលជានាវាដែលរឹបអូសដោយកងកម្លាំងហ៊ួទី ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣។

យោធាអ៊ីស្រាអែលបាននិយាយថា កំពង់ផែដែលជាគោលដៅ ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ួទី ដើម្បី     «បញ្ជូនសព្វាវុធពីរបបអ៊ីរ៉ង់ ដែលបន្ទាប់មកត្រូវបានប្រើ ដើម្បីធ្វើប្រតិបត្តិការភេរវកម្មប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន» ។

យោធាបានបន្ថែមថា នាវា Galaxy Leader ត្រូវបានបំពាក់ដោយប្រព័ន្ធរ៉ាដា ដែលប្រើដើម្បីតាមដាននាវានៅក្នុងសមុទ្រក្រហម ដោយជួយសម្រួលដល់សកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធបន្ថែមទៀត។

លោក Katz បានបញ្ជាក់ថា ការកើនឡើងភាពតានតឹងកាន់តែធំឡើង អាចកើតឡើង ដោយនិយាយថា    «ប្រទេសយេម៉ែន នឹងត្រូវបានចាត់ទុកដូចគ្នានឹងទីក្រុងតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ផងដែរ»។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm