ភ្នំពេញ៖ នៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ១០នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ-១៩ គឺជាប្រភេទអូមីក្រុងទាំងអស់ ។
ក្រសួងបានឱ្យដឹងបន្ថែមថា ករណីស្លាប់ដោយសារកូវីដ១៩ ០១នាក់ គឺមិនបានចាក់វ៉ាក់សាំង ។
បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ ៣,០១៥នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១២០,៥២៦នាក់នៅទូទាំងប្រទេស។
ប៉ុន្តែក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ សរុបរហូតដល់ ១១៦,៩៦៣នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ៕
