សំណើសម្ងាត់របស់អ៊ុយក្រែន ដើម្បីសុំគ្រឿងយុទ្ធោបករណ៍តម្លៃរាប់ពាន់លានពីអាល្លឺម៉ង់ ត្រូវបានបែកធ្លាយ

2025/07/07 10:36:59 pm        108

យោងតាមសារព័ត៌មាន BILD និងគណនីរបស់ស្ថាប័នជំនួយអាល្លឺម៉ង់ សម្រាប់អ៊ុយក្រែន (GAU) ដែលតាមដានជំនួយយោធារបស់ទីក្រុងប៊ែរឡាំងផ្ដល់ឲ្យទីក្រុងគីវ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានផ្ញើឲ្យអាល្លឺម៉ង់នូវសំណើដ៏ធំមួយ ដើម្បីស្នើសុំជំនួយយោធា ដោយក្នុងបញ្ជីនោះ រួមមានប្រព័ន្ធការពារដែនអាកាស គ្រាប់រំសេវ រថពាសដែក រថពាសដែកវិស្វកម្ម និងគ្រឿងយុទ្ធោបករាណ៍ផ្សេងទៀតដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រូវការ។

យោងតាមសារព័ត៌មាន BILD បានឲ្យដឹងថា អ៊ុយក្រែនបានបញ្ជូនបញ្ជីស្នើសុំអាវុធ គ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតទៅរដ្ឋាភិបាលអាល្លឺម៉ង់។ សារព័ត៌មាននេះបញ្ជាក់ថា ទាំងប្រភពយោធា និងនយោបាយ បានអះអាងថា ពិតជាមានបញ្ជីនេះមែន។

តែយ៉ាងក្ដី អាល្លឺម៉ង់មិនបានទទួលស្គាល់ជាផ្លូវការនូវឯកសារនេះ ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃរាប់ពាន់លានអឺរ៉ូ។ រដ្ឋាភិបាលបានលើកឡើងពីក្ដីបារម្ភផ្នែកសន្តិសុខជាហេតុផល សម្រាប់ការលាក់ទុកព័ត៌មានលម្អិតដ៏រសើបបែបនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រាប់សារព័ត៌មាន BILD ថា៖ «ឈរលើហេតុផលសន្តិសុខយោធា និងដោយមានគោលនយោបាយបាយទំនាក់ទំនងថ្មីរបស់រដ្ឋាភិបាលសហព័ន្ធ ស្តីពីការគាំទ្រអ៊ុយក្រែន យើងសូមមិនឆ្លើយសំណួរ អំពីការផ្ដល់ជំនួយគាំទ្រដោយផ្ទាល់នោះទេ»។

ជាមួយគ្នានេះ របាយការណ៍បន្ថែមថា៖ «ថវិកាជំនួយយោធាឆ្នាំ២០២៥ សម្រាប់អ៊ុយក្រែន ត្រូវបានបង្កើន ១,២ពាន់លានអឺរ៉ូ ធៀបនឹងឆ្នាំមុន ដោយកើនឡើងពីកម្រិត ៧,១ពាន់លានអឺរ៉ូ ដល់ ៨,៣ពាន់លានអឺរ៉ូ។ ចំនួននេះអាចផ្តល់ឲ្យរដ្ឋមន្ត្រីការពារជាតិ លោក Boris Pistorius មាននូវភាពបត់បែនផ្នែកហិរញ្ញវត្ថុ ដើម្បីបំពេញតាមសំណើមួយចំនួនរបស់អ៊ុយក្រែន»។

ហើយទន្ទឹមនឹងនេះដែរ GAU កត់សម្គាល់ថា ផ្នែកការពារដែនអាកាសក្នុងសំណើនោះ ត្រូវបានដោះស្រាយរួចហើយ។ កាលពីចុងខែឧសភា អ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយអាល្លឺម៉ង់ សម្រាប់ការចែកចាយប្រព័ន្ធ IRIS-T SLM ចំនួន ៤គ្រឿង ក្រោមកញ្ចប់ជំនួយ ៥ពាន់លានអឺរ៉ូ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        1
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm