ក្រុមហាម៉ាសបានបាត់បង់ការគ្រប់គ្រង ៨០ភាគរយ លើតំបន់ហ្កាហ្សាស្ទ្រីប

2025/07/07 10:58:09 pm        64

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (ទី៦ ខែកក្កដា) មន្ត្រីជាន់ខ្ពស់មកពីក្រុមហាម៉ាស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BBC ថា បើតាមសេចក្ដីរាយការណ៍ ក្រុមដែលត្រូវបានចាត់ទុកជាអង្គការភេរវករមួយនេះ បានបាត់បង់ការគ្រប់គ្រងរបស់ខ្លួនប្រហែល ៨០ភាគរយ លើតំបន់ហ្កាហ្សា។

មន្ត្រីរូបនេះបានពន្យល់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BBC ថា ហេដ្ឋារចនាសម្ព័ន្ធបញ្ជា និងគ្រប់គ្រងរបស់ក្រុមហាម៉ាស បានដួលរលំ បន្ទាប់ពីមានការវាយប្រហារផ្លូវអាកាសជាច្រើនខែរបស់អ៊ីស្រាអែល ដែលបានបំផ្លាញការដឹកនាំផ្នែកនយោបាយ យោធា និងសន្តិសុខរបស់ក្រុម។

មន្ត្រីរូបនេះបានប្រាប់ថា៖ «និយាយដោយស្មោះត្រង់ វាស្ទើរតែមិនមានអ្វីនៅសេសសល់ឡើយ សម្រាប់រចនាសម្ព័ន្ធសន្តិសុខ។ មេដឹកនាំភាគច្រើនប្រហែល ៩៥ភាគរយ ឥឡូវនេះ ស្លាប់ហើយ។ ឥស្សរជនសកម្មៗ ត្រូវបានសម្លាប់ទាំងអស់»។

មន្ត្រីក្រុមហាម៉ាសរូបនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BBC ថា៖ «តាមហេតុផល គ្រប់យ៉ាងត្រូវបន្តរហូតដល់ទីបញ្ចប់។ លក្ខខណ្ឌទាំងអស់កើតឡើងក្នុងទិសដៅស្រប់គ្នា នោះគឺថា អ៊ីស្រាអែលមានប្រៀប ពិភពលោកនៅស្ងៀម របបអារ៉ាប់នៅស្ងៀម ក្រុមឧក្រិដ្ឋជននៅគ្រប់ទីកន្លែង ហើយសង្គមកំពុងដួលរលំ»។

លោកបានបញ្ជាក់បន្ថែមទៀតថា៖ «ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា ស្ថានភាពសន្តិសុខ បានដួលរលំទាំងស្រុង។ គ្មានការគ្រប់គ្រងនៅកន្លែងណាឡើយ»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm