មេក្រុមហេសបូឡា ប្រាប់ថា នឹងមិនរំសាយអាវុធ រហូតដល់អ៊ីស្រាអែលដកពីភាគខាងត្បូងលីបង់

2025/07/07 11:00:23 pm        67

ប្រមុខក្រុមហេសបូឡា និយាយថា ក្រុមនៅលីបង់មួយនេះ នៅតែបើកចំហ ចំពោះសន្តិភាព ប៉ុន្តែខ្លួននឹងមិនរំសាយអាវុធ ឬចុះញ៉មឡើយ រហូតដល់អ៊ីស្រាអែលបញ្ចប់ការវាយឆ្មក់តាមអាកាស និងដកចេញពីភាគខាងត្បូងលីបង់។ នៅឯកន្លែងប្រមូលផ្តុំ នៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut កាលពីថ្ងៃអាទិត្យ (ទី៦ ខែកក្កដា) សម្រាប់ពិធីបុណ្យ Ashura ដែលជាថ្ងៃដ៏សំខាន់មួយនៅក្នុងប្រតិទិនមូស្លីម Shia លោក Naim Qassem បានប្រាប់អ្នកគាំទ្ររាប់ពាន់នាក់នៅទីនោះថា៖ «យើងមិនអាចត្រូវបានគេស្នើសុំឲ្យបន្ទន់ជំហររបស់យើង ឬទម្លាក់អាវុធឡើយ ខណៈពេលដែលការឈ្លានពាន (របស់អ៊ីស្រាអែល) នៅតែបន្តមាន»។ 

អ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសលីបង់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ពោលគឺមួយថ្ងៃបន្ទាប់ពីក្រុមហាហ៉ាសប៉ាឡេស្ទីន ដែលមានទាំងក្រុមហេសបូឡាជាសម្ព័ន្ធមិត្តផងដែរ បានវាយលុកដែនដីអ៊ីស្រាអែល ជាហេតុករណ៍ដែលបានសម្លាប់មនុស្សប្រហែល ១.១០០នាក់ និងចាប់ខ្លួនប្រហែល ២៥០នាក់ទៀតជាចំណាប់ថ្នូរ។ ការវាយប្រហាររបស់ក្រុមហាម៉ាសត្រូវបានតាមមកភ្លាមៗដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាស្ទ្រីប ដែលមកទល់ពេលនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥៧.០០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ។  

ហើយជាមួយគ្នានេះ បើយោងតាមទិន្នន័យផ្លូវការ បានឲ្យដឹងថា ការវាយប្រហារក្នុងពេលដំណាលគ្នារបស់អ៊ីស្រាអែលលើលីបង់ ដែលបានរាលដាល់ទៅជាសង្គ្រាមទ្រង់ទ្រាយធំ នៅខែកញ្ញា ឆ្នាំ២០២៤ បានសម្លាប់មនុស្សជាង ៤.០០០នាក់ ក្នុងនោះមានរួមទាំងមេដឹកនាំជាន់ខ្ពស់របស់ក្រុមហេសបូឡា ហើយជិត ១,៤លាននាក់ ត្រូវបម្លាស់ទីលំនៅ។ តែបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានបញ្ចប់សង្គ្រាមនោះ នៅខែវិច្ឆិកា។ 

តែយ៉ាងណាក្ដី ចាប់តាំងពីមានបទឈប់បាញ់នោះ អ៊ីស្រាអែលបានបន្តកាន់កាប់ទីតាំងព្រំដែនយុទ្ធសាស្ត្រចំនួន ៥ នៅភាគខាងត្បូងលីបង់ ហើយបានធ្វើការវាយប្រហារតាមអាកាសស្ទើររាល់ថ្ងៃ ដែលខ្លួនប្រាប់ថា មានគោលបំណងរារាំងក្រុមហេសបូឡាកុំឲ្យកសាងសមត្ថភាពរបស់ខ្លួនឡើងវិញ។ បើយោងតាមក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា ការវាយប្រហារទាំងនោះបានសម្លាប់មនុស្សប្រហែល ២៥០នាក់ និងរបួស ៦០០នាក់ទៀត ចាប់តាំងពីខែវិច្ឆិកា។ 

លោក Qassem បានបញ្ជាក់ថា អាវុធរបស់ក្រុមហេសបូឡា នឹងមិនស្ថិតនៅលើតុចរចាទេ ប្រសិនបើអ៊ីស្រាអែលមិន «ដកខ្លួនចេញពីដែនដីកាន់កាប់ បញ្ឈប់ការឈ្លានពាន និងដោះលែងអ្នកទោស ហើយការកសាងឡើងវិញ ត្រូវបានអនុញ្ញាតឲ្យចាប់ផ្តើមមាន»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm