ប្រទេសប៉ូឡូញនៅថ្ងៃចន្ទនេះ បានស្តារការគ្រប់គ្រងឡើងវិញនូវព្រំដែនជាមួយប្រទេសជិតខាងអាល្លឺម៉ង់ និងលីទុយអានី បន្ទាប់ពីការរឹតបន្តឹងស្រដៀងគ្នារបស់អាល្លឺម៉ង់ ដែលបានដាក់កាលពីដើមឆ្នាំនេះ ក្នុងគោលបំណងរារាំងអ្នកស្វែងរកសិទ្ធិជ្រកកោន។

នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk ដែលរដ្ឋាភិបាលថ្មីរបស់លោក ត្រូវបានបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងសភា បានប្រកាសពីការរឹតបន្តឹងកាលពីសប្តាហ៍មុន។ សម្ពាធបាននិងកំពុងកើនឡើងបន្ទាប់ពីក្រុមស្តាំនិយមជ្រុលនៅក្នុងប្រទេសប៉ូឡូញ បានចោទប្រកាន់អាល្លឺម៉ង់ថា កំពុងដឹកជញ្ជូនជនអន្តោប្រវេសន៍ចូលទៅក្នុងទឹកដីប៉ូឡូញ បន្ទាប់ពីពួកគេ បានទៅដល់អឺរ៉ុបខាងលិច។
ការគ្រប់គ្រងដែលបានស្តារឡើងវិញ ដែលបានចាប់ផ្តើមពេញមួយយប់ថ្ងៃអាទិត្យ នឹងមានរយៈពេលដំបូងរយៈពេល 30 ថ្ងៃ ទោះបីជាអាជ្ញាធរ មិនបានច្រានចោលការពន្យារពេលនេះក៏ដោយ។ នេះបើយោងតាមក្រសួងកិច្ចការផ្ទៃក្នុង និងរដ្ឋបាលប៉ូឡូញ។
រដ្ឋមន្ត្រីមហាផ្ទៃប៉ូឡូញ លោក Tomasz Siemoniak បាននិយាយកាលពីថ្ងៃអាទិត្យក្នុងសន្និសីទសារព័ត៌មានថា` ការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ គឺជាឧក្រិដ្ឋកម្ម»។
