កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា អ៊ីស្រាអែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៀត ទៅលើគោលដៅរបស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់។
កងកម្លាំងការពារអ៊ីស្រាអែល បានអះអាងថា៖«ខ្លួនបានវាយប្រហារទីតាំងយោធា កន្លែងផលិត និងស្តុកអាវុធយុទ្ធសាស្ត្រ និងកន្លែងបាញ់គ្រាប់រ៉ូកែតរបស់ក្រុមហេសបូឡា នៅតំបន់ Beqaa និងភាគខាងត្បូងលីបង់។ «វត្តមានអាវុធ និងសកម្មភាពរបស់ក្រុមហេសបូឡានៅក្នុងតំបន់នោះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើការយោគយល់គ្នារវាងអ៊ីស្រាអែល និងលីបង់»។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានសង្កត់ធ្ងន់ថា ខ្លួននឹងបន្ត «ប្រតិបត្តិការ ដើម្បីលុបបំបាត់ការគំរាមកំហែងណាមួយ ចំពោះរដ្ឋអ៊ីស្រាអែល»។

