អគ្គិភ័យប្លុកលំនៅឋាន នៅវៀតណាម បណ្ដាលឲ្យមនុស្ស ៨នាក់ស្លាប់ ក្នុងនោះមានកុមារផងដែរ

2025/07/07 11:51:46 pm        105

អាជ្ញាធរក្នុងតំបន់ នៅថ្ងៃចន្ទ (ទី៧ ខែកក្កដា) នេះ បានឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះអគារផ្ទះល្វែងមួយកន្លែង នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងនៃទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម បានបណ្ដាលឲ្យមនុស្ស ៨នាក់ស្លាប់ ក្នុងនោះមានកុមារ ២នាក់ផងដែរ។

អាជ្ញាធរទីក្រុងហូជីមិញ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គិភ័យនេះបានឆាបឆេះឡើងកាលពីយប់ថ្ងៃទី៦ ខែកក្កដា នៅជាន់ផ្ទាល់ដីនៃប្លុកផ្ទះល្វែងកម្ពស់ ៥ជាន់ ដោយមានអ្នកស្លាប់ ៨នាក់ ដោយសារស្រូបផ្សែងចូល។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា អ្នកស្រុកបាននាំគ្នាជួយពន្លត់អណ្តាតភ្លើង ដោយប្រើបំពង់ពន្លត់អគ្គិភ័យ ខណៈដែលសំឡេងផ្ទុះត្រូវបានឮពីខាងក្នុងផ្ទះល្វែងនោះ មុនពេលក្រុមសង្គ្រោះបន្ទាន់ទៅដល់។

អាជ្ញាធរបានប្រាប់ថា មូលហេតុនៃការអគ្គិភ័យនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេត។ នៅមុននេះ អគ្គិភ័យបណ្តាលឲ្យមានអ្នកស្លាប់ បាននាំឲ្យទៅដល់ការចាប់ខ្លួន និងកាត់ទោសមនុស្សយ៉ាងច្រើន នៅក្នុងប្រទេសវៀតណាម។

ជាក់ស្ដែង មនុស្ស ៨នាក់ ត្រូវជាប់ពន្ធនាគារក្នុងឆ្នាំ២០២៥ ពាក់ព័ន្ធនឹងអគ្គិភ័យនៅផ្ទះល្វែង ក្នុងទីក្រុងហាណូយឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សចំនួន ៥៦នាក់ ដោយនេះជាគ្រោះអគ្គិភ័យដ៏អាក្រក់បំផុតរបស់ប្រទេសជាលើកដំបូង ក្នុងរយៈពេល ២ទសវត្សរ៍។ នៅខែធ្នូ ឆ្នាំ២០២៤ នគរបាលបានចាប់ខ្លួនជនសង្ស័យជាអ្នកដុតហាងខារ៉ាអូខេមួយកន្លែង នៅទីក្រុងហាណូយ ដែលបានសម្លាប់មនុស្ស ១១នាក់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm