ភ្នំភ្លើង Lewotobi Laki-Laki ស្ថិតក្នុងខេត្ត East Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមកម្រើកខ្លាំងនៅថ្ងៃចន្ទនេះ ជាមួយនឹងការព្រួសផ្សែងកម្ពស់ ១៨គ.មទៅលើអាកាស ។
បន្ទុះភ្នំភ្លើងនេះដែរ បានកើតមានឡើង រយៈពេលជិត ១ខែប៉ុណ្ណោះ ក្រោយភ្នំភ្លើងបានផ្ទុះ និងព្រួសផេះ កម្ពស់ ១១គ.ម នំាឲ្យមានការលុបចោលជើងហោះហើរនៅកោះទេសចរណ៍បាលី ។

ទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូនេស៊ី និយាយថា កម្រិតអាសន្នរបស់ភ្នំភ្លើង Lewotobi Laki-laki នៅតែមានលក្ខណៈធ្ងន់ធ្ងរខ្លាំងបំផុតនាថ្ងៃចន្ទនេះ ហើយពួកគេបានព្រមានឲ្យភ្ញៀវទេសចរនៅឆ្ងាយចម្ងាយ ៦គ.មពីជុំវិញភ្នំភ្លើង និងនៅឆ្ងាយពីកម្អែភ្នំភ្លើង ។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី ស្ថិតនៅក្នុងតំបន់រង្វង់ភ្លើងប៉ាស៊ីហ្វិក ដែលមើលឃើញការកម្រើកខ្លាំងរបស់ភ្នំភ្លើងពីលើផ្លាកតិចតូនិកផែនដី ។ ប្រទេសមួយនេះ មានភ្នំភ្លើងកម្រើងជាង ១២០ភ្នំភ្លើង ៕
