សត្វសិង្ហមួយក្បាល បានរត់គេចចេញពីសួនសត្វនៅទីក្រុងទេសចរណ៍ភាគខាងត្បូង Manavgat ប្រទេសទួរគី ហើយត្រូវបានបាញ់សម្លាប់ ក្រោយវាយប្រហារបណ្តាលឲ្យកសិករម្នាក់រងរបួសកាលពីថ្ងៃអាទិត្យ ។
កសិករ Suleyman Kir ដែលដេកនៅក្នុងកសិដ្ឋានជាមួយភរិយារបស់លោក ត្រូវបានវាយប្រហារដោយសត្វសិង្ហឈ្មោលមួយក្បាលឈ្មោះ Zeus កាលពីព្រឹកទាបភ្លឺថ្ងៃអាទិត្យ ក្រោយវារត់គេចចេញពីសួនសត្វ Land of Lions នៅទីក្រុង Manavgat ។
អ្នកស្រី Gulperi Kir គឺជាភរិយារបស់លោក Kir និយាយថា ពួកគេគិតថាវាជាកណ្តុរ ។ ដោយមានរបួសនៅត្រង់ក. ជើង និងត្រចៀក លោក Kir និយាយថា លោកបានតតាំងជាមួយសត្វសិង្ហរហូតដល់វារត់គេច ។
រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គម ឃើញរូបថតសន្លឹកនៅពេលយប់របស់សត្វសិង្ហ ពេលវាដើរនៅមុខត្រាក់ទ័រ ។
អភិបាលក្នុងតំបន់និយាយថា សត្វសិង្ហមួយក្បាលនេះ ត្រូវបានបាញ់សម្លាប់ ក្រោយការប៉ុនប៉ងចាប់វាទាំងរស់មិនបានជោគជ័យ ។ សួនសត្វបានបិទទ្វារផងដែរ ក្រោយឧបទ្ទេវហេតុមួយនេះ ៕