លោក Muhammad Abu Salamiyah គឺជាប្រធានមន្ទីរពេទ្យ Al-Shifa និយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់ថ្ងៃអាទិត្យលើគ្លីនិកលែងផ្តល់សេវាកម្ម ស្ថិតក្នុងទីក្រុងហ្កាហ្សា ជាទីដែលជនប៉ាឡេស្ទីនស្នាក់នៅ បានសម្លាប់មនុស្សយ៉ាងហោច ៦នាក់ ។
លោក Abu Salamiyah បន្តថា ការវាយប្រហារនេះដែរ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៥នាក់ រងរបួស ។
ការវាយប្រហារនេះដែរ បានកើតមានឡើង ស្របពេលដែលកិច្ចខិតខំបទឈប់បាញ់ បានរស់រានឡើងនៅកាលពីពេលកន្លងទៅ ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅឯសេតវិមាននាថ្ងៃចន្ទនេះ ខណៈក្រុមមន្រ្តីអ៊ីស្រាអែលមានជំនួបដោយប្រយោលជាមួយក្រុមហាម៉ាស ដោយមានគោលដៅដោះលែងចំណាប់ថ្នូរនៅហ្កាហ្សា និងបទឈប់បាញ់ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក ។
លោក Trump និយាយកាលពីថ្ងៃអាទិត្យថា មាននូវឱកាសល្អដែលកិច្ចព្រមព្រៀងបែបនេះ អាចឈានដល់ក្នុងសប្តាហ៍នេះ ។
ដោយឡែក លោក Netanyahu និយាយថា ជំនួបរបស់លោកជាមួយលោក Trumpនឹងជួយពន្លឿនកិច្ចប្រជុំនៅប្រទេសកាតា ។
សូមបញ្ជាក់ថា ក្រុមមន្រ្តីអ៊ីស្រាអែល និងក្រុមហាម៉ាស មាននូវជំនួបប្រយោលសម្រាប់ថ្ងៃទី ២នាថ្ងៃចន្ទនេះ ក្នុងប្រទេសកាតា ។ មន្រ្តីអ៊ីស្រាអែលមួយរូប រៀបរាប់បរិយាកាសថា វិជ្ជមាននៅក្នុងជំនួបហ្កាហ្សា ដែលត្រូវបានសម្របសម្រួលដោយកាតា និងអេហ្ស៊ីប ៕