មាន​អ្នកជំងឺ COVID-19 ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាង ​១០​ម៉ឺន​នាក់​ជា​លើកដំបូង​ក្នុង​ពេល​ជិត​ ៤​ខែ​

2022/01/04 09:28:53 pm        481

​អាមេរិក៖ យោង​តាម​ទិន្នន័យ​ចុង​ក្រោយពី​ក្រសួងសុខាភិបាល ​និង​ប្រជា​សេវា​សហរដ្ឋអាមេរិកឲ្យដឹងថា បច្ចុប្បន្ន​មាន​មនុស្ស​ជាង ១០៣,០០០​នាក់បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក ជា​ចំនួន​សរុប​លើកដំបូង​ដែល​បាន​កើន​ឡើង​ដល់​លេខ ​៦​ខ្ទង់​ក្នុង​រយៈពេល​ជិត ៤​ខែ។

​ចំនួន​អ្នកជំងឺ Covid-19 ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបាន​កើន​ឡើង​ខ្ពស់​បំផុត​ដល់​ទៅ​ជាង ​១៤២,០០០​នាក់​ប្រហែល​រយៈ​ពេល ​១ឆ្នាំមុន​គឺ​កាលពី​ថ្ងៃ​ទី​១៤​ ខែ​មករា ឆ្នាំ​២០២១ និង​ខ្ពស់​បំផុត​ចុងក្រោយ​កាលពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​មាន​ជាង ១០០,០០០​នាក់។ ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សរុប​បាន​កើន​ឡើង​ប្រហែល ៤៥,០០០នាក់​កាលពីដើម​ខែ​វិច្ឆិកា​ឆ្នាំមុន ប៉ុន្តែ​បាន​កើន​ឡើងជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ពេលនោះ​មក ហើយ​បាន​ហក់​ឡើង​ខ្ពស់​កាលពី​សប្ដាហ៍​មុន។ កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ក្រសួង​សុខាភិបាល និង​ប្រជាសេវា​បាន​រាយការណ៍ថា ​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៧១,០០០​នាក់​។​

​រដ្ឋ​នានា​ក៏​កំពុង​រាយការណ៍​ពី​ការ​កើន​ឡើង​នៃ​ចំនួន​កុមារ​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​ផង​ដែរ​។ នៅ​រដ្ឋ Illinois ចំនួន​នេះ​បាន​កើន​ឡើង​ជិត​ ៣​ដង​ចាប់​តាំង​ពី​ដើម​ខែ​ធ្នូ​មក នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អភិបាល​រដ្ឋ​ដែល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​។ គណៈកម្មការ​សុខភាព​រដ្ឋ New Jersey លោក Judy Persichilli បាន​និយាយ​ថា ចំនួន​សរុប​នៃ​មន្ទីរពេទ្យ​កុមារ​នៅ​ក្នុង​រដ្ឋ​នោះ បាន​កើន​ឡើង​ស្ទើរតែ​ទ្វេដង​ក្នុង​រយៈពេល ៧​​ថ្ងៃ​។​ គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប​ចំនួន ៥៧,១២៣,៣១៩​នាក់ និង​ស្លាប់​សរុបចំនួន ៨៤៨​,៨៧៣​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm