លោក Trump-Netanyahu ជួបគ្នាជាថ្មីនៅសេតវិមាន ពិភាក្សាបទឈប់បាញ់ និងការផ្លាស់ទីអ្នកស្រុកហ្កាហ្សា

2025/07/08 04:18:51 pm        297

ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលធ្វើជាម្ចាស់ផ្ទះទទួលលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមានកាលពីថ្ងៃចន្ទ (០៧ កក្កដា) បាននិយាយថា សហរដ្ឋអាមេរិក បានចង្អុលបង្ហាញពីវឌ្ឍនភាពលើកិច្ចខិតខំប្រឹងប្រែងដ៏ចម្រូងចម្រាសមួយ ដើម្បីផ្លាស់ប្តូរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ពិភាក្សាបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស និងបានកំណត់ពេលពិភាក្សានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុនអាហារពេលល្ងាចរវាងក្រុមមន្ត្រីអាមេរិក និងអ៊ីស្រាអែល លោក Netanyahu បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងធ្វើការជាមួយប្រទេសផ្សេងទៀតដែលនឹងផ្តល់ឱ្យជនជាតិប៉ាឡេស្ទីននូវ "អនាគតដ៏ល្អប្រសើរ" ដោយលើកឡើងថា អ្នកស្រុកហ្កាហ្សា អាចផ្លាស់ទីលំនៅទៅប្រទេសជិតខាង។

លោក Trump ដែលដំបូងឡើយបង្ហាញការបដិសេធចំពោះលោក Netanyahu អំពីការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីន បាននិយាយថា ប្រទេសនានាជុំវិញអ៊ីស្រាអែលកំពុងជួយលើរឿងនេះ។ គួររម្លឹកថា ប្រធានាធិបតីអាមេរិករូបនេះបានបង្ហើបគំនិតផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន និងចូលកាន់កាប់តំបន់ហ្កាហ្សា កាលពីដើមឆ្នាំនេះ។ ពលរដ្ឋហ្កាហ្សាបានរិះគន់គំនិតនោះយ៉ាងខ្លាំង ហើយបានប្តេជ្ញាថានឹងមិនចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងតំបន់ឆ្នេរដ៏តូចចង្អៀតនេះឡើយ។

លោក Trump និងលោក Netanyahu បានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលមន្រ្តីអ៊ីស្រាអែល ធ្វើការចរចាដោយប្រយោលជាមួយក្រុមហាម៉ាស ក្នុងបំណងធានាបទឈប់បាញ់ហ្កាហ្សា ដែលអាមេរិកជាអ្នកសម្របសម្រួល និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ។ ដំណើរទស្សនកិច្ចរបស់លោក Netanyahu នេះបានធ្វើឡើងបន្ទាប់ពីការព្យាកររបស់លោក Trump នៅមុនកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរថា កិច្ចព្រមព្រៀងឈប់បាញ់ហ្កាហ្សា អាចនឹងសម្រេចបានក្នុងសប្តាហ៍នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm