អង្គការមិនមែនរដ្ឋាភិបាល ព្រមានថា រោងចក្រ Zaporizhzhia ស្ថិតក្នុងហានិភ័យខ្ពស់នៃគ្រោះថ្នាក់នុយក្លេអ៊ែរ

2025/07/08 04:59:27 pm        280

អង្គការមិនមែនរដ្ឋាភិបាលនៅប្រទេសអ៊ុយក្រែន ព្រមានថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន ស្ថិតក្នុងហានិភ័យខ្ពស់នៃគ្រោះថ្នាក់នុយក្លេអ៊ែរ។ មន្ត្រីមកពីអង្គការមិនមែនរដ្ឋាភិបាលអ៊ុយក្រែនចំនួនពីរ បានពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្ននៅរោងចក្រដែលកាន់កាប់ដោយរុស្ស៊ីក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ ដោយក្រុមនេះបានពិនិត្យមើលអ្វីដែលគេចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ី ដោយផ្អែកលើរូបភាពផ្កាយរណបនិងការសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធ។

សន្និសីទសារព័ត៌មានរបស់ក្រុមនេះ បានធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានរាយការណ៍ថាបណ្តាញថាមពលខាងក្រៅទាំងអស់ដែលផ្គត់ផ្គង់អគ្គិសនីដល់រោងចក្រ បានធ្លាក់ចុះរយៈពេលជាច្រើនម៉ោងកាលពីថ្ងៃសុក្រសប្តាហ៍មុន។ អង្គការមិនមែនរដ្ឋាភិបាលបាននិយាយថាពួកគេកំពុងស៊ើបអង្កេតពីមូលហេតុដែលបណ្ដាលឲ្យមានការដាច់ចរន្តអគ្គិសនី។ ទោះជាយ៉ាងណា ក្រុមទាំងនេះបាននិយាយថា ពួកគេដឹងថាការដាច់ចរន្តអគ្គិសនីនេះកើតឡើងស្របនឹងការប្រកាសអាសន្ននៃការវាយប្រហារតាមអាកាសនៅក្នុងតំបន់។

អង្គការមិនមែនរដ្ឋាភិបាលបានព្រមានថា រោងចក្រ Zaporizhzhia មានហានិភ័យខ្ពស់នៃគ្រោះថ្នាក់ ខណៈបុគ្គលិករបស់ខ្លួនត្រូវបានគេធ្វើទារុណកម្ម ហើយកងទ័ពរុស្ស៊ីបានចល័តយោធានៅរោងចក្រ ដោយដាក់អាវុធរបស់ពួកគេនៅខាងក្នុង និងជុំវិញបរិវេណនោះ។

មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលម្នាក់និយាយថា យោធារុស្ស៊ីរំលោភសិទ្ធិមនុស្ស និងកំពុងគំរាមកំហែងដល់សុវត្ថិភាពនុយក្លេអ៊ែរ និងបាននិយាយសង្កត់ធ្ងន់លើតម្រូវការសម្រាប់សហគមន៍អន្តរជាតិទាំងមូលដើម្បីពិចារណាពីរបៀបឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មសង្គ្រាមដែលបានប្រព្រឹត្តដោយយោធារបស់រុស្ស៊ី ព្រមទាំងការដោះស្រាយឧបទ្ទវហេតុនុយក្លេអ៊ែរដែលអាចកើតមាន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm