កងទ័ពសហរដ្ឋអាមេរិក បានដាក់ពង្រាយលួសបន្លានៅខាងលើជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិកស៊ិកកាលពីថ្ងៃចន្ទ ទី៧ កក្កដា ជាចំណាត់ការមួយដែលបានធ្វើឲ្យមានការរិះគន់ពីអ្នកស្រាវជ្រាវផ្នែកអន្តោប្រវេសន៍នៅផ្នែកម្ខាងទៀតនៃរបងថាជាការបន្ថែមហានិភ័យធ្វើឲ្យរងរបួសដល់ជនអន្តោប្រវេសន៍។

សមាជិកកងទ័ព ត្រូវបានគេមើលឃើញពន្លាតលួសបន្លានៅព្រំដែនជាមួយរដ្ឋតិចសាស់ ក្បែរទីក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិក។ លោក Jesus De La Torre ជំនួយការនាយកផ្នែកអន្តោប្រវេសន៍សកលបាននិយាយថា យោងតាមវិទ្យាស្ថាន Hope Border បានឲ្យដឹងថា ចំណាត់ការនេះបានជំរុញឱ្យមានការរិះគន់ចំពោះការគំរាមកំហែងដល់ទាំងជនអន្តោប្រវេសន៍ និងសហគមន៍ជាប់ព្រំដែន ។

លោក De La Torre និយាយថា «ជំនួសឱ្យការដាក់ពង្រាយខ្សែលួសបន្លា និងចំណាយលើវិធានការទាំងនេះ យើងគួរតែចំណាយលើដំណើរការដែលមានតម្លៃទាបជាងនេះ និងមានសុវត្ថិភាពជាង ដូចជាអនុញ្ញាតឱ្យមនុស្សស្វែងរកសុវត្ថិភាពតាមច្បាប់របស់យើងនៅព្រំដែនភាគខាងត្បូង ហើយអនុញ្ញាតឱ្យពួកគេធ្វើដំណើរ ដូច្នេះមនុស្សគ្រប់គ្នាអាចស្វែងរកទីសុវត្ថិភាព និងមានការការពារដោយមិនចាំបាច់ប្រថុយជីវិត។