ជប៉ុន៖ មនុស្សមានវ័យចំណាស់ជាងគេបំផុតលើពិភពលោកបានប្រារព្ធខួបកំណើតលើកទី ១១៩ឆ្នាំរបស់គាត់នៅក្នុងប្រទេសជប៉ុន ដោយស្ត្រីរូបនេះនិយាយថា គាត់ប្ដេជ្ញាបន្តកំណត់ត្រានេះរយៈពេលមួយឆ្នាំទៀត។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា លោកយាយ Kane Tanaka បានប្រារព្ធព្រឹត្តិការណ៍ខួបកំណើតដ៏សំខាន់នេះកាលពីថ្ងៃអាទិត្យ ជាមួយបុគ្គលិកនៅមណ្ឌលថែទាំមនុស្សចាស់នៅក្នុងខេត្ត Fukuoka ភាគនិរតីប្រទេសជប៉ុន។

កំណត់ត្រា Guinness Book of Records បានទទួលស្គាល់ស្ថានភាពរបស់លោកស្រី Tanaka នៅក្នុងខែមីនា ឆ្នាំ២០១៩ នៅពេលដែលលោកស្រីមានអាយុ ១១៦ឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មានក្យូដូបានដកស្រង់សំដីសមាជិកគ្រួសារនិយាយថា ដោយកើតនៅឆ្នាំ១៩០៣ លោកយាយ Tanaka បានឆ្លងកាត់រជ្ជកាលអធិរាជជប៉ុនចំនួន ៥ ហើយបានកំណត់គោលដៅរបស់លោកយាយក្នុងការឈានដល់ខួបកំណើតគម្រប់ ១២០ឆ្នាំរបស់លោកយាយ។ នៅក្នុងការប៉ាន់ស្មានដែលបានចេញផ្សាយកាលពីខែកញ្ញា ក្រសួងសុខាភិបាលបាននិយាយថា កំណត់ត្រាមនុស្ស ៨៦,៥១០នាក់ដែលមានអាយុចាប់ពី ១០០ឆ្នាំឡើងទៅកើនឡើងចំនួន ៦,០៦០នាក់កាលពីឆ្នាំមុន។ ក្រសួងបាននិយាយថា ស្ត្រីបង្កើតបានកំណត់ត្រាភាគច្រើននៃអាយុជាង ១០០ឆ្នាំដោយបុរសមានត្រឹមតែជាង ១០,០០០នាក់ប៉ុណ្ណោះ៕
អត្ថបទ៖ សុខមាន