អាមេរិក លុបចោលការកំណត់ភេរវជនបរទេសសម្រាប់ក្រុម HTS នៅប្រទេសស៊ីរី

2025/07/08 07:40:21 pm        170

រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានលុបចោលការកំណត់អង្គការភេរវកម្មបរទេសសម្រាប់រណសិរ្ស al-Nusrah ដែលត្រូវបានគេស្គាល់ថា Hay'at Tahrir al-Sham(HTS) នេះបើយោងទៅតាមអនុស្សរណៈរបស់ក្រសួងការបរទេស ជាចំណាត់ការដ៏សំខាន់មួយនៅពេលដែលក្រុងវ៉ាស៊ីនតោន ឈានទៅរកការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសស៊ីរី។

អនុស្សរណៈចុះថ្ងៃទី២៣ ខែមិថុនា ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio។ ចំណាត់ការនេះ កើតឡើងមួយសប្តាហ៍បន្ទាប់ពីលោក Trump បានចុះហត្ថលេខាលើក្រឹត្យដែលបញ្ចប់កម្មវិធីដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសស៊ីរី ដើម្បីជួយបញ្ចប់ភាពឯកោរបស់ប្រទេសនេះពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងការកសាងតាមការសន្យារបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួយកសាងប្រទេសនេះឡើងវិញបន្ទាប់ពីសង្គ្រាមស៊ីវិលដ៏មហន្តរាយ។

លោក Rubio បានសរសេរនៅក្នុងអនុស្សរណៈនោះថា «ក្នុងការពិភាក្សាជាមួយរដ្ឋអាជ្ញា និងរដ្ឋមន្ត្រីរតនាគារ ខ្ញុំសូមលុបចោលការកំណត់ក្រុមរណសិរ្យ al-Nusrah ដែលត្រូវបានគេស្គាល់ថា Hay'at Tahrir al-Sham (HTS) ថាជាអង្គការភេរវកម្មបរទេស»។

ក្រុមHayat Tahrir al-Sham ឬ HTS កាលពីពេលមុនជាសាខារបស់ក្រុមអាល់កៃដានៅប្រទេសស៊ីរី។ កាលពីខែធ្នូ ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បានដឹកនាំក្រុម HTS នេះ ដែលបានរួមគ្នាជាមួយក្រុមឧទ្ទាមអ៊ីស្លាមនិយមផ្សេងទៀតធ្វើការវាយលុកលឿនដូចផ្លេកបន្ទោរបណ្តេញអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad ។

ក្រុម HTS របស់ លោក Sharaa បានផ្តាច់ទំនាក់ទំនងជាមួយក្រុម al-Qaeda ជាច្រើនឆ្នាំកន្លងមកហើយនិងបាននិយាយថា ខ្លួនមានបំណងកសាងប្រទេសស៊ីរីដែលរួមបញ្ចូលគ្នា និងលទ្ធិប្រជាធិបតេយ្យ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm