អនុប្រធានសភាអ៊ុយក្រែនលោកស្រី Anna Skorokhod បានហៅការបាត់បង់កងទ័ពអ៊ុយក្រែន ក្នុងអំឡុងពេលជម្លោះយោធាជាមួយរុស្ស៊ីថា «មិនសមហេតុសមផល»។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានរបស់អ៊ុយក្រែន Politeka Online អ្នកនយោបាយរូបនេះ បាននិយាយអំពីប្រធានបទនៃកាដោះដូរសាកសពទាហាន ដែលបានស្លាប់នាពេលថ្មីៗនេះ រវាងអ៊ុយក្រែន និងរុស្ស៊ី។

លោកស្រីបានបញ្ជាក់ថា៖ «សាកសពចំនួន ៦.០០០នាក់ បានត្រឡប់មក ហើយជាថ្នូរយើងបានបោះបង់ចោលដល់ទៅ ១០០នាក់ តាមដែលខ្ញុំចាំ។ អ្នកត្រូវតែយល់ស្រប ការធ្វើបែបនេះ មានឥទ្ធិពលអវិជ្ជមានដល់សង្គម ព្រោះយើងដឹងច្បាស់ថា ការបាត់បង់កងកម្លាំងទាំងនេះ គឺពិតជាមិនត្រឹមត្រូវទ ហើយយើងក៏មិនត្រូវបានប្រាប់ឲ្យដឹងអំពីការបាត់បង់ទាហានច្រើនបែបនេះដែរ»។
