អាជ្ញាធរជាតិព្រះវិហារ ប្រារព្ធខួបលើកទី១៧ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៥)

2025/07/08 11:19:46 pm        491

ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែល​អង្គការ​យូណេស្កូបានសម្រេចបញ្ចូល ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្ដីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធីអបអរសាទរខួប ១៧ឆ្នាំនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ជា​សម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានប្រារព្ធធ្វើឡើងយ៉ាង​អធិកអធម​នៅតំបន់បារាយណ៍​ខាងលិចជើងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ តំណាងអង្គការ​ដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូន​ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបាន​បង្ហាញយ៉ាងច្បាស់​ពី​ស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់គ្រប់ភាគី​ចំពោះ​តម្លៃនៃបេតិកភណ្ឌជាតិដ៏មានតម្លៃនេះ។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាង​កក់ក្តៅ​ចំពោះវត្តមានឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានឆ្លៀតពេល​វេលាដ៏មមាញឹក អញ្ជើញមកចូលរួមជាអធិបតីក្នុងពិធីដ៏មានអត្ថន័យនេះ។

ឯកឧត្តម បានគូសបញ្ជាក់ថា ពិធីនេះគឺជាទិវាដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងមូល ជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដើម្បីអបអរសាទរខួប ១៧ឆ្នាំ​នៃការចុះបញ្ជី​រមណីយដ្ឋានប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។

​ឯកឧត្តមបានបន្តថា ខេត្តព្រះវិហារមានមោទកភាពយ៉ាងខ្លាំងដែលមានសម្បត្តិ​បេតិកភណ្ឌពិភព​លោកចំនួន ២ គឺប្រាសាទព្រះវិហារ ​ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ និងរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចុះក្នុងបញ្ជី​បេតិកភណ្ឌពិភព​លោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន រដ្ឋបាលខេត្តព្រះវិហារបាន និងកំពុងបន្តអភិវឌ្ឍន៍ និង​អភិរក្សតំបន់រមណីយដ្ឋានប្រាសាទនានា ​ទៅជាគោលដៅទេសចរណ៍វប្បធម៌ និងតំបន់ទេសចរណ៍​ដ៏មានសក្តានុពល។ ស្របគ្នានេះ ខេត្តក៏កំពុងបន្តលើកកម្ពស់​ការវិនិយោគលើវិស័យទេសចរណ៍ តាមរយៈការពង្រឹងសេវាកម្ម និងបដិសណ្ឋារកិច្ចលើផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្សាន្តនានា សំដៅលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងជីវភាពប្រជាជននៅមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ហាប់ ទូច បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នាពេលនេះពិតជា​មានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទាំងមូល ជាពិសេស​ចំពោះប្រជាពលរដ្ឋនៃខេត្តព្រះវិហារ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៧ នៃការចុះបញ្ជី​រមណីយដ្ឋាន​ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាថែរក្សាឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍​​ដល់ប្រជាជនខ្មែររាប់តំណតទៅ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍វប្បធម៌អបអរសាទរនេះ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរស និងព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដែលបានបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃដ៏មហាសាល បន្សល់ទុកដល់កូនចៅខ្មែរជំនាន់ក្រោយ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍វប្បធម៌នេះ ក៏ដើម្បីឧទ្ទិសចំពោះស្មារតីអង់អាចក្លាហាន ប្រកបដោយវីរភាព និងពលិកម្មសាច់ស្រស់ឈាមស្រស់របស់បុព្វបុរសខ្មែរ វីរយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ បន្ថែមពីនេះ ក៏ជាការក្រើនរំលឹក និងបំផុសស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ និងមនសិការស្នេហាជាតិដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនបន្តវេន ដែលមានកាតព្វកិច្ចក្នុងការបន្តថែរក្សា ការពារ និងលើកស្ទួយមរតកវប្បធម៌ជាតិឱ្យស្ថិតស្ថេរគង់វង្ស ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីស្ដីទីក៏បានថ្លែងកោតសរសើរយ៉ាងស្មោះអស់ពីចិត្តចំពោះអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិព្រះវិហារ ចំពោះការងារអភិរក្សប្រាសាទព្រះវិហារដែលទទួល​បានជោគជ័យ​គួរឱ្យកត់សម្គាល់។ ជោគជ័យនេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ ហើយកិច្ចសហការ​ដ៏រឹងមាំនេះបានបង្កើតបាននូវតុល្យភាពដ៏ប្រសើររវាង ប្រាសាទ បរិស្ថាន និងមនុស្ស ដែលជា​មូលដ្ឋាន​គ្រឹះដ៏សំខាន់ក្នុងការគ្រប់គ្រងបេតិកភណ្ឌពិភពលោកប្រកបដោយចីរភាព៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm