កម្ពុជាប្រកាសដាក់ប្រើប្រាស់ជាផ្លូវការចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

2025/07/08 11:34:36 pm        487

ភ្នំពេញ៖ នៅថ្ងៃទី៨កក្កដានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំ ពិធី​ប្រកាស​ដាក់​ប្រើ​ប្រាស់​ជា​ផ្លូវការ នូវចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់​គន្លឹះ​នៃ​រាជ​រដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ។

ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា៖ “សមិទ្ធផល និង បទពិសោធ ក្នុងរយៈ​ពេល​ជាង ២០ឆ្នាំកន្លងទៅ បានផ្តល់មេរៀនដ៏មានតម្លៃជាច្រើនអនេក និងបានធ្វើឱ្យយើងរឹត​តែជឿជាក់ លើភាពត្រឹមត្រូវ នៃទស្សនវិស័យរបស់យើង នោះគឺ៖ យើងត្រូវកែទម្រង់តាមសេចក្តី​ត្រូវ​ការ​របស់​កម្ពុជា​ ក្នុងបរិបទសង្គមសេដ្ឋកិច្ច ស្ថាប័ន និង រដ្ឋបាលរបស់កម្ពុជា, ក្នុងភាពជាម្ចាស់របស់កម្ពុជា, និងជាពិសេស ក្នុងការទទួលខុសត្រូវ របស់កម្ពុជា ចំពោះជោគវាសនាអនាគតជាតិយើង ដោយ ខ្លួន​ឯង ។ យើងទទួលស្គាល់ថា ការកែទម្រង់ ជាការងារដ៏លំបាកស្មុគស្មាញ, ដោយម្ខាង យើង​ត្រូវ​ជួប​ប្រទះ​បញ្ហាប្រឈមច្រើន, ទាំងផ្នែកផ្នត់គំនិត ឆន្ទៈ ភាពជាអ្នកដឹកនាំ ការប៉ះពាល់ ផល​ប្រយោជន៍​ សមត្ថភាព ធនធានមនុស្ស និង បញ្ហាបច្ចេកទេស ក៏ប៉ុន្តែម្ខាងទៀត យើង ត្រូវតែ​ចាប់​ផ្តើម​ធ្វើ​ដោយមិនបង្អង់រង់ចាំទាល់តែមានសមត្ថភាព, ធនធាន និង មធ្យោបាយ គ្រប់គ្រាន់​នោះ​ឡើយ​, ក្នុងស្មារតី «ធ្វើបណ្តើរ, រៀនបណ្តើរ, និង កែលម្អបណ្តើរ»។”

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីកែទម្រង់ រយៈពេលវែងជាច្រើនលើគ្រប់វិស័យ ជា​ពិសេស​កម្មវិធីកែទម្រង់ពាក់ព័ន្ធនឹងការបង្កើនគុណភាពអភិបាលកិច្ច ការកែទម្រង់លើរចនាសម្ព័ន្ធ និង​ការកែទម្រង់ដែលមាន លក្ខណៈជាប្រព័ន្ធដែលអាចចាត់ទុកជាកិច្ចការកែទម្រង់ គន្លឹះ​របស់​រាជ​រដ្ឋាភិបាល​គឺ​៖ ១, កម្មវិធីជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ២, កម្មវិធី​កែ​ទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៣, កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ៤, កម្មវិធី​កែ​ទម្រង់ប្រព័ន្ធយុត្តិធម៌ និង៥, កម្មវិធីកែទម្រង់ច្បាប់៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm