ប្រទេសអាស៊ីមួយចំនួន គឺជាគោលដៅទី១ នៃលិខិតពន្ធរបស់លោក Trump

2025/07/08 11:44:52 pm        109

លោក Donald Trump បានផ្ញើលិខិតទៅកាន់ប្រទេសចំនួន ១៤ ដែលភាគច្រើននៅតំបន់អាស៊ី ដោយជូនដំណឹងដល់ប្រទេសទាំងនោះថា អត្រាពន្ធនាំចូលខ្ពស់ជាងមុន នឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា ប្រសិនបើមិនមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកទេនោះ។ នេះគឺជាលើកទី២ ហើយ ដែលប្រធានាធិបតីអាមេរិក បានកំណត់ពេលវេលាជាថ្មីម្ដងទៀត បន្ទាប់ពីលោកបានពន្យារពេលវិធានការពន្ធលើប្រទេសស្ទើរតែទាំងអស់ ក្នុងខែមេសា រយៈពេល ៩០ថ្ងៃ។

ប្រទេសដែលមានអតុល្យភាពពាណិជ្ជកម្មក្នុងទំហំខ្ពស់ជាមួយសហរដ្ឋអាមេរិក គឺជាគោលដៅធំ រួមមានប្រទេសជប៉ុន (អតិរេក ៦៨,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤) កូរ៉េខាងត្បូង (៦៦ពាន់លានដុល្លារ) ថៃ (៤៥,៦ពាន់លានដុល្លារ) និងឥណ្ឌូនេស៊ី (១៧,៩ពាន់លានដុល្លារ)។

កូរ៉េខាងត្បូងដែលរងបន្ទុករួចហើយ សម្រាប់កាតព្វកិច្ចពន្ធលើដែកថែប និងរថយន្តនោះ កំពុងប្រឈមនឹងការដំឡើងពន្ធ ២៥ភាគរយលើការនាំចេញទំនិញផ្សេងទៀតទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងសេអ៊ូលនៅតែមានសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែង ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ។

មិនខុសគ្នាដែរ ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក និងជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុត នៅក្នុងប្រទេស ជប៉ុនក៏ត្រូវដោះស្រាយជាមួយនឹងអត្រាពន្ធ ២៥ភាគរយលើឧស្សាហកម្មរថយន្តសំខាន់ៗរបស់ខ្លួន។ បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទថា អត្រាពន្ធនៅក្នុងលិខិតនោះ គឺជា «វិធានការដ៏គួរឲ្យសោកស្តាយណាស់»។

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សហភាពមីយ៉ាន់ម៉ា និងឡាវ ត្រូវប្រឈមនឹងកម្រិតខ្ពស់ដល់ទៅ ៤០ភាគរយ។ នៅបង់ក្លាដែស វិស័យវាយនភ័ណ្ឌរបស់ប្រទេសនេះ កំពុងស្ថិតក្នុងហានិភ័យ ដោយក្រុមហ៊ុនវាយនភណ្ឌធំទី២ របស់ពិភពលោក កំពុងប្រឈមនឹងកម្រិត ៣៥ភាគរយ ប៉ុន្តែទីក្រុងដាកា សង្ឃឹមថា នឹងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅដើមខែកក្កដានេះ។ ផលិតកម្មវាយនភណ្ឌ និងកាត់ដេរមានចំនួនប្រហែល ៨០ភាគរយនៃការនាំចេញរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm