រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រគល់​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ជូន​វិស័យ​ឯកជន​ចប់សព្វគ្រប់​

2022/01/05 02:18:19 am        66

​ភ្នំពេញ​៖ ឯកឧត្តម វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ ប្រាប់​BTV ព័ត៌មាន នា​រសៀល​ថ្ងៃទី​៤ ខែមករា​នេះ​ថា នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២​កន្លងមកនេះ ទីតាំង​ឯកជនដែល​ដំណើរការ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​ជូន​វិស័យ​ឯកជន​វិញ ចប់សព្វគ្រប់​ហើយ​។ ដោយឡែក​ទីតាំង​ម​នី្ទ​រ​ពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព នៅ​បន្តដំណើរ​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ ធម្មតា​។​

​ឯកឧត្តម វេជ្ជបណ្ឌិត ងី មាន​ហេង បន្តទៀតថា សព្វថ្ងៃនេះ ករណី​ជំងឺ​កូ​វីដ​-១៩ ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដទៃទៀត គឺ​ស្ទើរ​តែ​គ្មាន​ករណី​ឆ្លង និង​ស្លាប់​នោះទេ ជាពិសេស​ថ្មីៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ឆ្លង​កូ​វីដ​-១៩ ក្នុង​សហគមន៍ ២០ កុម្ភៈ កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ប្រគល់​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ជូន​វិស័យ​ឯកជន​វិញ​រួចរាល់​អស់ហើយ​ដែល​។

ទន្ទឹមនឹងនោះ ​អ្នកជំងឺ​កូ​វីដ​-១៩ ក៏បាន​ផ្ទេរ​មកកាន់​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ស្តា​ត​អូឡាំពិក សរុប​រួម​គិត​ត្រឹម​ថ្ងៃនេះ មូលដ្ឋាន​រាជធានី​ភ្នំពេញ មាន​ម​នី្ទ​រ​ពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ចំនួន​៦​។​

​ជាការ​ពិត​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និយាយ​ដោយឡែក​ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ​ទាំង​១៤​ខណ្ឌ ឯកឧត្តម វេជ្ជបណ្ឌិត ងី មាន​ហេង រួម​នឹង​ម​ន្រី្ត​ក្រោម​ឱវាទ បាន​អំពាវនាវ និង​អប់រំ​ប្រជាពលរដ្ឋ ទោះបីជា​ប្រជាពលរដ្ឋ​ណា​ឈឺ​ក៏ដោយ ក្រោយពី​ព្យាបាល​ជំងឺ​ជាសៈ​ស្បើយ ក៏ត្រូវ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ លើកលែងតែ​ឈឺធ្ងន់ធ្ងរ​ចូលក្នុង​បន្ទប់សង្គ្រោះបន្ទាន់ បាន​ក្រុមគ្រូពេទ្យ​មិនអាច​ចាក់​វ៉ាក់សាំង​ជូន​បាន​។

ប៉ុន្តែ​មកដល់ពេលនេះ ម​ន្រី្ត​សុខាភិបាល នៅតែ​បន្ត​អប់រំ​ពួកគាត់​ឲ្យ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ ​បើ​ថា​បង្ខំ​ពួកគាត់ គឺ​មិន​ហ៊ាន និង​មិនទាន់​ដល់​ថ្នាក់​ហ្នឹង​ទេ​។ នៅតែ​អប់រំ និង​សូម​ឲ្យ​ពួកគាត់​ស្ម័គ្រចិត្ត ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​។ ជាពិសេស​សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​ដល់​កុមារ និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​អាយុ​ក្រោម​១៨​ឆ្នាំ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ បាន​ចាប់ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ចាប់ពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២ មាន​ចំនួន​៤២​ទីតាំង និង​មាន​ក្រុមការងារ​គ្រូពេទ្យ​ក្រោម​ឱវាទ​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ ជិត​៥០០​នាក់ សម្រាប់​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ​៕ អត្ថបទ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm