កាសែត Wall Street Journal បានរាយការណ៍ដោយដកស្រង់ការវាយតម្លៃពីអ្នកជំនាញថា ឱកាសសម្រាប់ការធ្វើឲ្យទំនាក់ទំនងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត មានភាពប្រក្រតីឡើងវិញ នៅតែមានកម្រិតទាប សូម្បីតែបន្ទាប់ពីដំណាក់កាលសកម្មនៃជម្លោះហ្កាហ្សាស្ទ្រីប បានឈានដល់ទីបញ្ចប់ក៏ដោយ។

យោងទៅតាមប្រទេសទាំងពីរ នេះគឺដោយសារតែការកើនឡើងនៃគំនិតប្រឆាំងអ៊ីស្រាអែល នៅទូទាំងពិភពអារ៉ាប់ ដែលបង្កឡើងដោយប្រតិបត្តិការយោធារបស់រដ្ឋជ្វីហ្វប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅតំបន់ហ្កាហ្សា។ ជាងនេះទៅទៀត អ្នកជំនាញបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលបច្ចុប្បន្នមិនមានឆន្ទៈក្នុងការបំពេញលក្ខខណ្ឌចម្បងរបស់អារ៉ាប៊ីសាអ៊ូឌីតសម្រាប់ការធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងឡើងវិញទេ ៖ ការបង្ហាញផែនការលម្អិតសម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ កាលពីថ្ងៃទី ២០ ខែមករា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) បានបញ្ជាក់ថា អារ៉ាប៊ីសាអ៊ូ ឌីត អាចមានសក្តានុពលចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham និងបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយអ៊ីស្រាអែល នៅចុងឆ្នាំ ២០២៥។
