សារព័ត៌មានរដ្ឋរាយការណ៍ថា នៅថ្ងៃអង្គារនេះ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យក្នុងខេត្តភាគខាងកើត Zhejiang ប្រទេសចិន នាំគ្នារឹតផ្ទះប្រជាពលរដ្ឋឲ្យមាំទាំ និងគរបាវខ្សាច់នៅទូទាំងទីក្រុងតំបន់ឆ្នេរងាយរងគ្រោះ ជាការត្រៀមខ្លួនការមកដល់របស់ព្យុះទីហ្វុង Danas ។

ទូរទស្សន៍រដ្ឋចិន CCTV បង្ហាញរូបភាពវីដេអូឃ្លីបនៃតំបន់ឆ្នេរនៅទីក្រុង Wenzhou ខណៈធុរកិច្ចក្នុងស្រុកបានបិទទ្វារ ខណៈដែលព្យុះបោកបក់កាន់តែខិតជិតមកដល់ ។
ទីភ្នាក់ងារព័ត៌មាន Xinhua រាយការណ៍ថា គេរំពឹងថា ព្យុះទីហ្វុង Danas នឹងបោកបក់ដល់ដីគោកនៅរសៀល ឬល្ងាចថ្ងៃអង្គារនេះ ។
ព្យុះ Danas បានថមថយកម្លាំងមកនៅជាព្យុះត្រូពិកវិញ ក្រោយវាយប្រហាតំបន់ភាគខាងត្បូងកោះតៃវ៉ាន់ ជាមួយនឹងខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់មនុស្ស ២នាក់ និងមនុស្សជាង ៦៣០នាក់ផ្សេងទៀត រងរបួស ។
យោងតាមរដ្ឋបាលឧតុនិយមចិន បានឲ្យដឹងថា ព្យុះទីហ្វុង Danas ត្រូវបានគេរំពឹងទុកថា នឹងខិតជិតបន្តិចម្តងៗ និងបោកបក់ដល់ដីគោកនៅតំបន់ឆ្នេរចន្លោះទីក្រុង Taizhou ស្ថិតក្នុងខេត្ត Zhejiang និងទីក្រុង Ningde ខេត្ត Fujian ៕
