ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានទទួលស្គាល់ការបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម Truth Social របស់លោក Donald Trump ពាក់ព័ន្ធនឹងការទារពន្ធឯកតោភាគីចំនួន ៣០ភាគរយ ។
ជាការឆ្លើយតបចំពោះការបង្ហោះសារនេះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម Xនាថ្ងៃអង្គារនេះ ដោយបញ្ជាក់ថា តួលេខពន្ធ ៣០ភាគរយមិនមែនជាការតំណាងឲ្យទិន្នន័យពាណិជ្ជកម្មត្រឹមត្រូវនោះឡើយ ។
លោក Trumpបានព្រមានផងដែរថា ក្រុមប្រទេស BRICS បើធ្វើអ្វីដែលលោកចាត់ទុកថាជាការប្រឆាំងគោលនយោបាយអាមេរិកនោះ នឹងប្រឈមនឹងពន្ធ ១០ភាគរយបន្ថែមទៀត ។
លោក Trumpពុំបានបញ្ជាក់ផ្ទៀងផ្ទាត់ ឬអធិប្បាយលើលិខិត “គោលនយោបាយប្រឆាំងអាមេរិក” នៅក្នុងសារបង្ហោះរបស់លោកនោះឡើយ ។
ក្រុមប្រទេស BRICSដំបូង បានកៀរគក្រុមមេដឹកនាំមកពីប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន នៅកិច្ចប្រជុំកំពូលើកដំបូងរបស់ពួកគេកាលពីឆ្នាំ ២០០៩ ។ ក្រោយមក ប្លុកមួយនេះ បន្ថែមប្រទេសអាហ្វ្រិកខាងត្បូង ហើយកាលពីឆ្នាំមុន បានបញ្ចូលអេហ្ស៊ីប អេត្យុពី អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និងឥណ្ឌូនេស៊ីជាសមាជិកថ្មីរបស់ខ្លួន ៕