នៅព្រឹកថ្ងៃអង្គារនេះ ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh បានទទួលស្វាគមន៍ព្រះអធិរាជជប៉ុន Naruhito ក្នុងរដ្ឋធានី Ulaanbaatar ។
ព្រះចៅអធិរាជ Naruhito ត្រូវបានស្វាគមន៍ដោយកងកិត្តិយស ក៏ដូចជាទាហានស្លៀកពាក់គ្រឿងសឹកបុរាណជិះលើខ្នងសេះ នៅឯទីលានចតុរង្គ Sukhbaatar ស្ថិតក្នុងរដ្ឋធានីប្រទេសម៉ុងហ្គោលីមួយនេះ មុនពេលយាងចូលរួមពិធីចុះហត្ថលេខា ។
នៅរសៀលថ្ងៃអង្គារនេះ ព្រះចៅអធិរាជ និងម្ចាស់ក្សត្រី Masako ត្រូវបានគេរំពឹងថានឹងយាងដាក់កម្រងផ្កានៅឯស្តូបអនុស្សាវរីយរំឭកដល់ជនជាតិជប៉ុនដែលបានស្លាប់នៅក្នុងជំរំឃុំឃាំងម៉ុងហ្គោលី ក្រោយសង្រ្គាមលោកលើកទី ២ ។
ដំណើរយាងទស្សនកិច្ចរបស់ព្រះចៅអធិរាជ Naruhito នឹងធ្វើឡើងរហូតដល់ថ្ងៃទី ១៣ ខែកក្កដា ៕

