«ល្បិចកលរបស់អាជ្ញាធរថៃកាន់តែស្មោគគ្រោក »

2025/07/09 01:15:54 am        118

រឿងដែលកំពុងផ្ទុះក្នុងសារព័ត៌មានថៃថ្ងៃនេះ ពាក់ព័ន្ធនឹងការចោទប្រកាន់លោក កុក អាន ភ្ជាប់ជាមួយបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងទាញភ្ជាប់មកលោក ហ៊ុន សែន គ្មានអ្វីប្លែកសូម្បីតែបន្តិចសម្រាប់ក្រសែភ្នែកអ្នកតាមដាននយោបាយប្រទេសថៃ។ 

ពួកគេបានមើលឃើញកាន់តែច្បាស់ថា មេដឹកនាំថៃពិតជាក្រឡិចក្រឡុច ហើយល្បិចកលរបស់ពួកគេកាន់តែស្មោគគ្រោកខ្លាំងឡើង។ រឿងដែលកើតមាននៅថ្ងៃនេះត្រូវគេមើលឃើញថា គ្រាន់តែជាល្បិចទុច្ចរិតរបស់អ្នកដឹកនាំប្រទេសនេះដើម្បីបិទបាំងភាព

អាម៉ាស់របស់ខ្លួនហើយបៀមឈាមព្រួសដាក់កម្ពុជាដូចទម្លាប់ដែលពួកគេបានធ្វើរួចមកហើយ។

គួរកត់សម្គាល់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសថៃជួបនឹងស្ថានភាពធ្ងន់ធ្ងរណាស់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញរហូតដល់អ្នកជំនាញនិងអ្នកនយោបាយថៃមួយចំនួនចាត់ទុកប្រទេសថៃថាស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ពីព្រោះការរកឃើញបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញមានច្រើនខ្លាំងពេកដែលមិនគួរឱ្យជឿ។ 

ដូច្នេះ មន្ត្រីថៃដែលពោរពេញដោយល្បិចខូចរាប់រយជំពូក ក៏ដេករកនឹកថា តើធ្វើដូចម្តេចដើម្បីលុបលាងភាពអាម៉ាស់របស់ខ្លួន និងអាចជះបញ្ហានេះដាក់កម្ពុជាបាន។ ប្រសិនបើរឿងនេះកើតនៅតាមបណ្តោយព្រំដែន គឺពិតជាងាយស្រួលណាស់សម្រាប់មន្ត្រីថៃក្នុងការផ្ទេរមកឱ្យកម្ពុជាតាមរយៈការចោទប្រកាន់ទាំងបំពានថា ក្រុមឧក្រិដ្ឋជនឆ្លងដែនពីកម្ពុជា ដូចដែលពួកគេធ្លាប់បានធ្វើកាលពីពេលកន្លងទៅ។

ប៉ុន្តែគ្រប់ករណីទាំងអស់ដែលកើតឡើងចុងក្រោយនេះគឺស្ថិតនៅជ្រៅក្នុងទឹកដីថៃដែលឆ្ងាយពីព្រំដែនកម្ពុជា។ ដូច្នេះ មានមធ្យោបាយតែមួយគត់ដែលពួកគេអាចធ្វើបាន គឺការចោទដាក់លើអ្នកជំនួញដែលមានទំនាក់ទំនងជាមួយមេដឹកនាំកម្ពុជា ដោយប្រើយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ៖ ទី១ គឺបៀមឈាមព្រួសដាក់កម្ពុជា និងទី២ គឺបង្ខូចឈ្មោះមេដឹកនាំកម្ពុជាពិសេសលោក ហ៊ុន សែន ដោយចោទថា លោក កុក អាន ស្និទ្ធជាមួយលោក ហ៊ុន សែន ជាការស្រេច។ ល្បិចនេះនៅលើគោកពេកហើយ និង

ក៏មិនខុសពីក្រុមជ្រុលនិយខ្មែរបាននិងកំពុងធ្វើនោះឡើយ។  

បើពិនិត្យឱ្យបានដិតដល់ជាងនេះទៀត ទង្វើរបស់អាជ្ញាធរថៃគឺមិនខុសអ្វីពីការចាប់មនុស្សជាចំណាប់ខ្មាំងនោះឡើយ។ ជម្លោះបញ្ហាព្រំដែនស្រាប់តែរាលដាលដល់អ្នកជំនួញដែលជារឿងមិនគួរឱ្យជឿនិងមិនគួរកើតមានឡើងទាល់តែសោះ។ យើងអាចចោទជាសំណួរថា ប្រសិនបើលោក កុក អាន មានកំហុសរឿងបណ្តាញឆបោកតាមអនឡាញមែន ចុះហេតុដូចម្តេចបានជាអាជ្ញាធរថៃមិនចាត់ការគាត់តាំងពីយូរមកហើយ? 

ហេតុដូចម្តេចទើបតែមកផ្អើលនៅពេលដែលកម្ពុជានិងថៃមានទំនាស់តានតឹងរឿងព្រំដែននៅពេលនេះ? ពីព្រោះនរណាក៏ដឹងដែរថា លោក​​ កុក អាន ចេញចូលរកស៊ីនៅស្រុកថៃយូរមកហើយដោយលោកមានផ្ទះនិងមានមុខជំនួញជាច្រើននៅក្នុងប្រទេស

ថៃ។ 

នយោបាយចាប់ចំណាប់ខ្មាំងបែបនេះមិនគួរធ្វើទាល់តែសោះពីព្រោះវាប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់ជំនឿទុកចិត្តរបស់អ្នកវិនិយោគទុន ពីព្រោះទាំងនៅកម្ពុជា ទាំងនៅថៃ សុទ្ធតែមានអ្នកជំនួញជនជាតិទាំងពីរចេញចូលរកស៊ីជាច្រើន។ 

មេដឹកនាំខ្មែរ​ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាំងលោកប្រធានព្រឹទ្ធសភា ហ៊ុន សែន សុទ្ធតែធ្លាប់បានបញ្ជាក់ថា មិនត្រូវធ្វើឱ្យទំនាស់ព្រំដែនរាលដាលទៅក្នុងវិស័យផ្សេងឡើយ។ លោក ហ៊ុន សែន ថែមទាំងធ្លាប់បានអំពាវនាវកុំឱ្យមានការរើសអើងជនជាតិថៃនិងកុំធ្វើពហិកាទំនិញថៃទៀតផង។ នេះសបញ្ជាក់ថា មេដឹកនាំកម្ពុជាមានភាពចាស់ទុំជាងមេដឹកនាំថៃឆ្ងាយណាស់។ ផ្ទុយទៅវិញ មេដឹកនាំថៃទាំងស៊ីវិលនិងយោធា តែងតែបញ្ចេញប្រតិកម្មដោយខ្វះភាពចាស់ទុំយ៉ាងខ្លាំង ហើយបានប្រើល្បិចកល

ពិសពុលនិងស្មោគគ្រោកកាន់តែខ្លាំង៕ 

ដោយ សាស្ត្រាចារ្យ  វង្ស មករា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm