ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានជួបគ្នាអស់រយៈពេលជាច្រើនម៉ោងនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ ខណៈក្រុមមន្រ្តីអ៊ីស្រាអែលបន្តកិច្ចចរចាដោយប្រយោលរបស់ពួកគេ ជាមួយក្រុមហាម៉ាស មានគោលដៅទទួលបានបទឈប់បាញ់រៀបចំឡើងដោយសហរដ្ឋអាមេរិក ហើយនិងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ។
ដំណើរទស្សនកិច្ចរបស់លោក Netanyahu ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ធ្វើឲ្យមានក្តីសង្ឃឹមថា បទឈប់បាញ់ហ្កាហ្សា នឹងត្រូវប្រកាស ប៉ុន្តែប្រជាពលរដ្ឋអ៊ីស្រាអែលបានបង្ហាញនូវការខកបំណងរបស់ពួកគេជាខ្លាំង នៅថ្ងៃអង្គារនេះ ពេលដែលជំនួបបានបញ្ចប់ទៅដោយគ្មានសេចក្តីប្រកាសបែបនេះ ។
លោក Gilad Samuels គឺជានិស្សិតវ័យ ២៨ឆ្នាំមួយរូប និយាយថា ពួកយើងទាំងអស់គ្នា បានសង្ឃឹមច្រើនសម្រាប់ការបញ្ចប់សង្រ្គាម ហើយនិងការវិលត្រឡប់មកវិញរបស់ចំណាប់ថ្នូរ ។ វាប្រៀបដូចជាព្រឹត្តការណ៍ផ្សព្វផ្សាយទំនាក់ទំនងសាធារណៈឲ្យលោក Trump ទទួលបានពានរង្វាន់ជ័យលាភីណូបែលសន្តិភាពអញ្ចឹង ។
លោក Hanita Cohen គឺជាពលរដ្ឋអ៊ីស្រាអែលមួយរូបទៀត និយាយថា តើនរណាទៅដែលពួកយើងឲ្យជួយពិតប្រាកដនៅតំបន់ហ្កាហ្សានោះ? ៕