រដ្ឋមន្ត្រីការបរទេសកាណាដាបានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន នាថ្ងៃអង្គារ (ទី៨ ខែកក្កដា) នេះ ដោយចូលរួមក្នុងពិធីចុះហត្ថលេខារួមគ្នានៃកិច្ចព្រមព្រៀងចែករំលែកព័ត៌មានថ្មី រវាងប្រទេសទាំង២ ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬ G7 នៅប្រទេសកាណាដាកាលពីខែមុន។
លោកស្រី Anita Anand និងសមភាគីជប៉ុនរបស់លោកស្រី គឺលោក Takeshi Iwaya បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិសុខព័ត៌មាន នឹងបង្កើតភាពជាដៃគូដែលមានស្រាប់ រវាងប្រទេសជប៉ុន និងកាណាដា។
ហើយជាមួយគ្នានេះ រដ្ឋមន្ត្រីទាំង២ ក៏បានកត់សម្គាល់ពីសារៈសំខាន់ថ្មីនៃកិច្ចព្រមព្រៀងនេះផងដែរ ដោយលើកឡើងពីការប្រឈមជាមួយបរិយាកាសសន្តិសុខសកល។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យមានការចែករំលែកព័ត៌មានសម្ងាត់ ទាក់ទងនឹងបញ្ហាសន្តិសុខជាតិ រវាងប្រទេសជប៉ុន និងកាណាដា៕