វិមានក្រឹមឡាំង៖ ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការស្លាប់របស់រដ្ឋមន្ត្រីដែលត្រូវបានលោក Putin ដកតំណែង

2025/07/09 02:49:25 am        92


វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី៨ ខែកក្កដា) នេះ បានឲ្យដឹងថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការស្លាប់ភ្លាមៗរបស់អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរបស់រុស្ស៊ី គឺលោក Roman Starovoit ដែលដំណឹងនេះបានលេចឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី លោក Vladimir Putin បានបណ្តេញមន្ត្រីរូបនេះចេញពីតំណែង។

ក្រុមអ្នកស៊ើបអង្កេតរដ្ឋ បានឲ្យដឹងកាលពីថ្ងៃទី៧ ខែកក្កដាថា លោក Starovoit ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្តរបស់លោក នៅខាងក្រៅទីក្រុងមូស្គូ ដោយមានរបួសដោយគ្រាប់កាំភ្លើង ហើយការសន្និដ្ឋានជាចម្បង គឺថា លោកបានធ្វើអត្តឃាត។

នៅពេលត្រូវបានសួរអំពីការស្លាប់របស់លោក Starovoit អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក Putin បានទទួលព័ត៌មាន អំពីហេតុការណ៍នេះ ហើយបានពណ៌នាថា ជា «សោកនាដកម្ម និងរឿងគួរឲ្យសោកសៅ»។

យ៉ាងណាក្ដី លោក Peskov បានបដិសេធមិនធ្វើការប៉ាន់ស្មាន ជុំវិញមូលហេតុនៃការស្លាប់របស់លោក Starovoit នេះឡើយ ដោយលើកឡើងពីការស៊ើបអង្កេតដែលកំពុងបន្តមាន។

គួរបញ្ជាក់ថា ក្រឹត្យរបស់ប្រធានាធិបតីដែលបានចេញកាលពីថ្ងៃទី៧ ខែកក្កដា មិនបានផ្តល់ហេតុផលច្បាស់លាស់ សម្រាប់ការបណ្តេញលោក Starovoit ចេញពីតំណែងឡើយ បន្ទាប់ពីបានបំពេញតួនាទីបានត្រឹម ១ឆ្នាំប៉ុណ្ណោះ តែអ្នកវិភាគនយោបាយបានសង្ស័យថា វាមានទំនាក់ទំនងជាមួយការស៊ើបអង្កេត អំពើពុករលួយ នៅក្នុងតំបន់ Kursk ដែលលោកធ្លាប់គ្រប់គ្រង៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm