គ្រោះរាំងស្ងួតធ្វើឲ្យការខួងអណ្តូងទឹកកាន់តែជ្រៅនៅភាគឦសានប្រទេសស៊ីរី

2025/07/09 03:25:13 am        134

ស្របពេលដែលតំបន់ភាគឦសានប្រទេសស៊ីរី ជួបគ្រោះរាំងស្ងួតដ៏អាក្រក់នោះ ប្រជាពលរដ្ឋរស់នៅតាមទីក្រុងជាច្រើនដូចជាទីក្រុង Qamishli កំពុងងាកទៅរកការខួងអណ្តូងទឹកគ្មានច្បាប់ទម្លាប់ ដើម្បីទទួលបានទឹក ស្របពេលដែលកម្រិតទឹកក្រោមដីកាន់តែខ្សត់ខ្សោយនោះ ។

លោក Qahraman Barakat គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Qamishli និយាយថា វិបត្តិកាន់តែធ្ងន់ធ្ងរ បានបង្ខំសហគមន៍ខួងអណ្តូងទឹកកាន់តែជ្រៅជាងពេលមុន ។

គ្រោះរាំងស្ងួតដែលក្រសួងកសិកម្មនិយាយថា អាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៥៨នោះ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសស៊ីរីដែលញាំញីរួចទៅហើយដោយសារសង្រ្គាមស៊ីវិលរយៈពេល ១៣ឆ្នាំ ភាពឯកោការទូត និងទណ្ឌកម្មលោកខាងលិច ។

គ្រោះរាំងស្ងួត បានយាយីប្រទេសស៊ីរីអស់រយៈពេលច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមិនអាក្រក់ដូចជាឆ្នាំនេះនោះទេ ។ 

ក្រសួងបន្តថា ការបម្រុងទឹកបានធ្លាក់ចុះជាង ៦០ភាគរយ បើធៀបនឹងកាលពីឆ្នាំមុនៗ ហើយកម្រិតទឹកទំនប់កាលពីខែមីនា បានធ្លាក់ទាបជាងកាលពីរយៈពេល ២ឆ្នាំមុន ។ តំបន់ខ្លះទៀតបាត់បង់ការបម្រុងទឹកក្រោមដីរហូតដល់ ៧០ភាគរយ ។

លោក Kadhem Hassan គឺជាកម្មករប្រតិបត្តិការម៉ាស៊ីនខួងអណ្តូងទឹកនៅទីក្រុង Qamishli និយាយថា នៅឆ្នាំនេះមាននូវតម្រូវការច្រើនសម្រាប់អណ្តូងទឹក ។ កាលពីមុន ពួកគេផ្គត់ផ្គង់ទឹករដ្ឋដល់ផ្ទះប្រជាពលរដ្ឋ ប៉ុន្តែបច្ចុប្បន្នការផ្គត់ផ្គង់ទឹកខ្សត់ខ្សោយជាងមុនច្រើន ។ លោកបន្តថា ថ្លៃខួងមានចម្លោះពី ៨ដល្លារ ទៅ ១០ដុល្លារ ក្នុង ១ម៉ែត្រក្រឡា ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm